Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

វីរៈសិល្បៈករ និងគ្រូប្រដាល់សេរីខ្មែរ៦រូប ទទួលបានការយកចិត្តទុកដាក់ពីសំណាក់ លោក អុី សុខឡេង និង គូរដណ្តឹង

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ២០១៧ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ និង គូដណ្តឹងរបស់លោក បាននាំយក ទឹកផ្លែឈើ នំធុង ត្រីខ និងថវិកា ឧបត្ថម្ភប្រចាំខែដល់ជូនវីរៈ សិល្បៈករ និងគ្រូប្រដាល់សេរីខ្មែរ ដែលលោកធានាឧបត្ថម្ភជីវភាពប្រចាំខែពួកគាត់អស់មួយជីវិតដូចមាន រាយនាមខាងក្រោម ៖

១. លោកតា ប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ីដងវែងជើងចាស់។
២. លោកតា គង់ ណៃ អ្នកចម្រៀងចាប៉ីដងវែងជើងចាស់។
៣. លោក ឈិន ឈាង អ្នកចម្រៀងអាយ៉ៃជើងចាស់។
៤. អ្នកគ្រូ អ៊ុក សុផា អ្នកចម្រៀងអាយ៉ៃជើងចាស់។
៥. អ្នកគ្រូ ព្រហ្ម ផល្លា អ្នកចម្រៀង ចាប៉ីដងវែងជើងចាស់។
៦. លោកគ្រូ ជ័យ ប៊ុនជឿ គ្រូប្រដាល់សេរីខ្មែរ ( វេតាមវីង )។
លោក អុី សុខឡេងបានបញ្ជាក់ថា មានលោកឧកញ៉ា លី គង់ មានចិត្តសប្បុរស ជួយឧបត្ថមតាមរយៈ លោក ឧបត្ថម្ភនូវថវិកា $ 1,000 ជូនវីរៈសិល្បៈករ និងលោកគ្រូដាល់សេរីដូចខាងក្រោម ៖
១. លោកតា ប្រាជ្ញ ឈួន $300
២. លោកតា គង់ ណៃ $300
៣. លោក ឈិន ឈាង $150
៤. អ្នកគ្រូ អ៊ុក សុផា $150
៥. លោកគ្រូ ជ័យ ប៊ុនជឿ $100

លោក អុី សុខឡេង បន្តទៀតថា គិតត្រឹមថ្ងៃនេះ គាត់បានជួយ ឧបត្ថមជីវៈភាពប្រចាំ ខែពួកគាត់ជាង មួយឆ្នាំហើយ ៕

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More