Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្តាលអោយមនុស្ស ០២នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ

សៀមរាប៖ បុរសម្នាក់ត្រូវបានរថយន្តបុកបណ្ដាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូឌុបអ្នករួមដំណើរ ០២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិដូនរាជ្យ ឃុំ គោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។តាមប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកជីក្រែង បានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ម៉ាកកាម៉ារី ពណ៌ខ្មៅ ក្រោយពេលកើតហេតុ បានបង្កើនល្បឿនបើករត់គេចខ្លួនបាត់ រីឯម៉ូតូម៉ាក់ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1W:1903 បើកបរដោយឈ្មោះ សាន ស៊ាម ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ក្នុងទិសដៅស្របគ្នា ពីកើតទៅលិច អ្នករួមដំណើរ ០២នាក់ទៀតមាន៖
១-ឈ្មោះ ស៊ឺ ស៊ាយ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិបឹង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
២-ឈ្មោះ វ៉ាត ដាវីត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកន្សែង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកបានបញ្ជាក់ថា សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅចាង់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពេលធ្វើការវាស់វែង និងធ្វើកំណត់ហេតុរួច។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More