Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

វាយគ្នាបែកច្រមុះ
 ក្នុងករណីទំនាស់រវាង អ្នករត់ម៉ូតូឌុប និងអ្នកជិះ

ភ្នំពេញ៖ អ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានភ្ញៀវជាអ្នកជិះវាយមួយដៃបែកច្រមុះដោយសាទំនាស់សំដីគ្នាបង្ករភ្ញាក់ផ្អើដល់សមត្ថកិច្ចចុះទៅឃាត់យកមកប៉ុស្តិ៍ដើម្បីសាកសួរកាលពីម៉ោង១៨និង៣០នាទីល្ងាចថ្ងៃទី២១មករា២០១៧
នៅគល់ស្ពានអាកាស៧មករាក្រុម៣ភូមិសេប៉េសេសង្កាត់ទឹកថ្នាខណ្ឌសែនសុខ។

អ្នករត់ម៉ូតូឈ្មោះ ផុន ចាន់ធឿន អាយុ៣៥ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវនិងមានស្រុកកំណើតភូមិជៀសឃុំថ្មពេជ្រស្រុកត្បូងឃ្មុំខេត្តកំពង់ចាម។
អ្នកបង្ករជាភ្ញៀវឈ្មោះកៅ សុខហៀង ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅភូមិស្វាយសិចភ្នំ
ឃុំស្វាយសិចភ្នំស្រុកស្រីសន្ធរខេត្តកំពង់ចាម។

តាមសំដីអ្នករត់ម៉ូតូឌុបប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់បានដឹកបុរសខាងលើចេញពីស្តាតចាស់គោលបំណងមកគល់ស្ពាន៧មករាក្នុងតំម្លៃ៧០០០រៀលខណះមកដល់ចំណុចខាងលើស្រាប់តែអ្នកជិះជាភ្ញៀវបានអោយគាត់ឌុបបន្តមកជិះផ្សារទឹកថ្លាតែពេលនោះគាត់បានទាថ្លៃ១០០០រៀលថែមទៀតប៉ុន្តែអ្នកជិះមិនព្រមគាត់ក៍ឈប់នៅត្រឹមគល់ស្ពាន៧មករាតែម្តងពេលនោះក៍មានទំនាស់សំដីគ្នាហើយបុរសជាភ្ញៀវនោះក៍លោតមកដាល់គាត់មួយដៃចំច្រមុះបណ្តាលអោយបែកហើយឡើងជិះរថយន្តឈ្នួលបំរុងកេចខ្លួនគាត់ក៍ជិះម៉ូតូតាមមកដល់ស្តុបមុខក្រុមហ៊ុនលក់រថយន្តTOYOTAក៍អោយសមត្ថកិច្ចជួយឃាត់និងនាំមកប៉ុស្តិ៍ទឹកថ្លាដើម្បីនិយាយគ្នា។
តាមសំដីបុរសជាភ្ញៀវបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់បានជិះរថយន្តពីខេត្តកំពង់ចាមគោលបំណងចូលរួមការបងប្អូននៅខេត្តកំពង់ស្ពឺដោយជិះរថយន្តមកឈប់នៅរង្វង់ស្តាតចាស់ហើបានជិះម៉តូឌុបបន្តមកគល់ស្ពានអាកាស៧មករាគោលបំណងឡើងជិះរថយន្តមួយតង់ទៀតទៅខេត្តកំពង់ស្ពឺខណះមកដល់ចំណុចខាងលើក៍មានទំនាស់សំដីបន្តិចបន្តួចជាមួយអ្នករត់ម៉ូតូឌុបដោយសារតែខឹងអ្នករត់ម៉ូតូចេរដល់ម្តាយគាត់គាត់ក៍វាយមួយដៃចំកណ្តាលមុខតែម្តងក្តោយវាយហើយគាត់ជិះរថយន្តបំរុងទៅខេត្តក៍ត្រូវសមត្ថកិច្ចឃាត់កណ្តាលផ្លូវយកមកសាកសួរ។
ក្រោយពីឃាតត់យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសាកសួរភាគីសងខាងបានព្រមធ្វើការសម្របសំរួលគ្នាដោយជនបង្ករជាភ្ញៀវបានចេញសំណងជម្ងឺចិត្តអោយអ្នកបើកម៉ូតូឌុបចំនួន ៣០ ម៉ឺន បញ្ចប់រឿងតែម្តង។

 

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More