Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ដេញកាប់គ្នាមើលតែរឿងចិន បណ្តាលអោយយុវជនម្នាក់របួសធ្ងន់ ដេកពេទ្យ

ភ្នំពេញ៖ យុវជនម្នាក់រងរបួសធ្ងន់ខណះជិះម៉ូតូឌុបគ្នាមកពីផឹកស៊ីស្រាប់តែមានជនបង្ក០៣នាក់ជិះម៉ូតូដេញកាប់ដោយមិនដឹងមូលហេតុ។

ករណីនេះបង្កភ្ញាក់ផ្អើកាលពីម៉ោង២៣និង៣០ នាទីយប់ថ្ងៃទី២១មករា២០១៧នៅ
ចំណុចខាងត្បូងវត្តអង្គតាមិញផ្លូវបេតុងភូមិគោកចំបក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

យុវជនដែលរងរបួសឈ្មោះឈឿន រ៉ាវុធ អាយុ២៧ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិត្រពាំងរំចេកសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យនិងមានស្រុកកំណើតភូមិ ប្រសិទ្ធឃុំពពេលស្រុកត្រាំកក់ខេត្តតាកែវ។
អ្នករួមដំណើររបួសស្រាលឈ្មោះ សឹង្ហ សុខ អាយុ២១ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ 
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិព្រៃជួល ឃុំពពេលស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពពីយុវជនខាងលើបានប្រាប់ថានៅមុនកើតហេតុពួកខ្លួនមានគ្នា០៣នាក់បានទៅអង្គុយផឹកស៊ីនៅភូមិទួល
ពង្រសង្កាត់ចោមចៅក្រោយពីផឹកហើយក៍បែកផ្លូវគ្នាដោយខ្លួនមានគ្នា២នាក់ជិះម៉ូតូសង់កូរ៉េពណ៌ក្រហមពាក់
ស្លាកលេខតាកែវ1K-1170ខណះចេញមកដល់ផ្លូវខាងលើស្រាប់តែមានជនបង្ករ០៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ខ្មៅមិនចាំស្លាកលេខមកតាមពីក្រោយក្នុងដៃមានកាន់ដាវសាំម៉ូរ៉ៃនិងខ្សែក្រវ៉ាត់មកដេញវាយពួកខ្លួនទាំង២នាក់ដោយមិនដឹងមូលហេតុបណ្តាលអោយរងរបួសធ្ងន់និងស្រាលក្រោយពីបង្ករហើយក្រុមជនសង្ស័យបានជិះម៉ូតូកេចខ្លួនអស់។

សមត្ថកិច្ចបានប្រាប់ថាជនរងគ្រោះត្រូវបានក្រុមក្មេងទំនើងបង្ករកាប់ត្រូវក្បាលផ្នែកខាងក្រោយ បណ្តាលអោយដាច់ឃើញលលាហ៍ក្បាលនិងចាក់ចំពោះផ្នែកខាងឆ្វេងផងបណ្តាលអោយរងរបួសធ្ងន់ចំណែកម្នាក់ទៀតរងរបួសស្រាលប៉ុណ្ណោះនិងបានទំនាក់ទំនងរថយន្តសង្គ្រោះមកដឹងជនរងគ្រោះទៅកាន់មន្ទីពេទ្យភ្លាមៗ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យព្រះកុសុមះ។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More