Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលប៉ុស្តិ៍ច្រាំងចំរេះ១ ឃាត់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះ១ ដឹកនាំដោយលោកដឹកនាំដោយលោក រឿន វន នាយប៉ុស្តិ៍នគរបាលច្រាំងចំរេះ១ បានធ្វើការចុះបង្ក្រាបករណីគ្រឿងញៀនមួយកន្លែងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម១ ភូមិ១​ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

លោក រឿន វន នាយប៉ុស្តិ៍នគរបាលច្រាំងចំរេះ១បានអោយដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចបានឃាត់នោះទី១មាន ឈ្មោះហុិម កទៀត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ៣៤៧ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ទី២ឈ្មោះ​សុះ រ៉ូសុីឌី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទួល​​ សង្កាត់ច្រាំងចំរេះ២​ មុខរបរបើកបររយន្ត (ប្រើប្រាស់) និងទិ៣ឈ្មោះហុិម ម៉ាត់លី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣៣ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។

លោកបន្តថាមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យជាអ្នកប្រើប្រាស់ខាងលើ ដោយសមត្ថកិច្ចបានទទួលបានព័ត៌មានសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋថាបានឃើញ ជនសង្ស័យមួយក្រុមបានចូលមកសម្ងំក្នុងកន្លែងកើតហេតុខាងលើដោយក្តីសង្ស័យ ភ្លាមនោះរូបលោកបានចាត់កម្លាំងចុះទៅឆែកឆេរ ហើយរកឃើញសំភារហគ្រឿងញៀនមួយចំនួន មានកន្ទោង ដែកកេះ ដបទឹកសុទ្ធ និងសំភារះមួយចំនួនទៀតដែលជនសង្ស័យខាងលើបានប្រើប្រាស់ក្នុងការសេពគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួូរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More