Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(VIDEO)ចាប់វាយខ្នោះជនសង្ស័យប្រុសស្រី៥នាក់ និងដកហូតកាំភ្លើង៣ដើម 

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវ  កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ បានធ្វើការឆ្មក់ចូលបង្ក្រាបទីតាំង មួយកន្លែងដែលសង្ស័យថាជាទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន ស្ថិតនៅចំនុចផ្ទះលេខ២០១ ផ្លូវបេតុងភូមិ១១ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដោយឃាត់ខ្លួនបានមនុស្សប្រុសស្រី៥នាក់ និងសំភារះមួយចំនួនធំ។

លោក ម៉ៅ ចាន់ថុន នាយកផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវ បានប្រាប់អោយដឹងថា ជនសង្ស័យប្រុសស្រី ៥នាក់ដែលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួននោះទី១-ឈ្មោះ ម៉ែន សុផល ហៅតូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៥៥ ផ្លូវជាតិលេខ៥ ក្រុម១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ, ទី២-ឈ្មោះ ទេព សុភ័ក្រ ហៅភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦១១ ផ្លូវជាតិលេខ៥ ក្រុម១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ, ទី៣-ឈ្មោះ គង់ សារ៉ាវុទ្ធ ហៅហ្វូ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦, ទី៤-ឈ្មោះ ទូច ទុំវិបុល ហៅបុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២០១ ក្រុម១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ និងទី៥-ឈ្មោះ លី សុខា ហៅកា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ​៣៣២​E3 ផ្លូវម៉ៅសេងទុង ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកឯសំភារៈដកហូតរួមមាន កាំភ្លើងចំនួន៣ដើម, ដាវនិងកាំបិត ៣ដើម, ស្លាកលេខរថយន្តចំនួន១, ថ្នាំញៀន១កញ្ចប់, ម៉ូតូចំនួន៤គ្រឿង, សំលៀកបំពាក់យោធា២សម្រាប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More