Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បាំងតែ៤ថ្ងៃទៀត ចូលឆ្នាំចិនហេីយ! តោះទៅមេីល បងៗអាជីវករលក់ផ្កាអង្គារសិល្ប៍បន្តិចមេីល!

ភ្នំពេញ : ផ្កាអង្គាសិល្ប៍ ជាផ្កាមួយបែប ដែលពលរដ្ឋចិន ឬអ្នកជាប់ខ្សែស្រឡាយចិន និយមជំនឿ នាំសំណាង ទើបនាំគ្នា រកទិញ ឬផលិតសិប្បនិម្មិត យកទៅដាក់តាមង លម្អគេហដ្ឋាន នារដូវកាលចូលឆ្នាំប្រពៃណីចិន ។ឆ្លៀតក្នុងឱកាសនេះផងដែរ អ្នកប្រកបរបររកស៊ីទិញលក់ផ្កាអង្គាសិល្ប៍ យ៉ាងណាមុិញដូបជាខ្ញុំ ក្រៅពីសរសេរពត៌មាន ឆ្លៀតឱកាស ទិញផ្កាប្រភេទនេះសម្រាប់ដាក់លក់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅកម្ពុជា យោលទៅតាមរដូវកាល ។ ហើយពេលនេះ ក៏មានអាជីវករមួយចំនួនក៏កំពុងតែ ដឹកជញ្ជូន ចូលទីក្រុងដើម្បីត្រៀមលក់ នាឱកាស បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលខិតជិតមកដល់ នៅថ្ថៃទី២៧ ខែមករា ឆាប់ៗខាងមុខនេះហើយ ។

បើតាមសំដី លោក កែវ ចាន់នឿន អាជីវករលក់ផ្កា ក្នុងភូមិទឹកថ្លា បាននិយាយថា ផ្កាអង្គាសិល្ប៍ ពីមួយឆ្នាំទៅមួយឆ្នាំ ដើមផ្កាកាន់តែឡើងថ្លៃទៅៗ ក៏ដោយសារ ដើមផ្កាអង្គាសិល្ប៍ ពិបាករកកាប់ ពិបាករកទិញពី ពលរដ្ឋដែលចូលព្រៃកាប់យកមកណាស់ បន្ទាប់ពី ព្រៃមួយចំនួន ប្រែក្លាយជាដីចំការ មានម្ចាស់អស់ហើយ ជាដីរបស់ក្រុមហុ៊ន ធ្វើឱ្យអ្នកដើរកាប់ ជួបការលំបាក ស្វែងរក ហើយត្រូវស្វែងរកនៅកន្លែងឆ្ងាយៗ ទម្រាំតែបានយកមកចំណាយពេលវេលា ចំណាយថវិការច្រើន ដល់លក់វិញ ទាល់តែលម្លៃទៅតាមនឹងដែរ ។
ប្រភព បានប្រាប់ឲ្យដឹងផងដែរថាដើមផ្កាអង្គាសិល្ប៍ មានការលំបាករក ដោយសារតែតំបន់ភ្នំមួយចំនួន ដែល ធ្លាប់តែមានអ្នកឡើងកាប់ផ្កា អង្គាសិល្ប៍អាចចូលទៅដល់ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជាដីសម្បទាន ឲ្យ ក្រុមហ៊ុន ឯកជន ជាហេតុអ្នកកាប់មិនអាចឡើងភ្នំទាំងនោះ បានទៀត ដោយបង្វែរទៅរកនៅតំបន់ភ្នំឆ្ងាយៗ ដែលមាន ចម្ងាយរាប់រយគីឡូម៉ែត្រ ពីទីប្រជុំជន ។

លោក ឆាយ សាវុធ អ្នករកស៊ីទិញលក់ផ្កាអង្គាសិល្ប៍
នៅមុខវត្តទឹកថ្លាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ បានប្រាប់អ្នកយកពត៌មានឱ្យដឹងថា : ខ្ញុំត្រូវ ចំណាយពេលជាច្រើនថ្ងៃ ដើម្បីស្វែងទៅរកទិញផ្កាអង្គាសិល្ប៍យកមកសម្រាប់ដាក់លក់បន្ត ។ វាមានការលំបាកខ្លាំងណាស់ ត្រូវធ្វើដំណើររាប់១០០គីឡូម៉ែត្រ ពីទីប្រជុំជន អស់ពីកន្លែងមួយទៅកន្លែងមួយ ពីស្រុកមួយទៅស្រុកមួយ ដើម្បីរកទិញពីអ្នកឡើងភ្នំ ពីអ្នកចូលព្រៃ ។ លោកបន្តទៀតថា ឆ្នាំនេះតម្លៃ ក៏កាន់តែឡើងថ្លៃ ជាងឆ្នាំមុនដែរ ថ្លៃមួយទ្វេដង ដោយពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែពិបាករក កាប់ រកទិញ ។ ភាពលំបាកនេះ ទាំងអ្នកដើរកាប់ ទាំងអ្នកដើរបករមូលទិញ យកមកសម្រាប់លក់បន្ត ។

ផ្កាអង្គាសិល្ប៍ច្រើនដុះនៅតំបន់ភ្នំនានាពិសេសនៅតំបន់ភ្នំដែលនៅជិតមាត់សមុទ្រ ។ ខេត្តដែលគេច្រើនទៅទិញ ផ្កាអង្គាសិល្ប៍ពីអ្នកកាប់នៅលើភ្នំមានដូចជាខេត្តពោធិ៍សាត់ កោះកុង រួមទាំងខេត្តមួយចំនួនទៀត សំខាន់គឺឲ្យតែ ផ្កានោះ ងាយស្រួលថែទាំ និងចេញផ្កាចំពេលចូលឆ្នាំប្រពៃណីចិន ។ លោក បន្តទៀតថា យ៉ាងណាក៏ដោយនៅឆ្នាំនេះលោក រំពឹងថា ផ្កាអង្គាសិល្ប៍ដែលខ្លួនបានទិញនឹងលក់ដាច់ ដោយសារតែវាមានផ្កា ច្រើនធ្វើឲ្យអ្នកទិញចង់បាន និងពេញចិត្ត ។ តម្លៃផ្កាអង្គាសិល្ប៍លក់ជាដើម ។

ផ្កាអង្គាសិល្ប៍ត្រូវបានបងប្អូន ខ្មែរកាត់ចិន ចិន វៀតណាម មានជំនឿថា នាំលាភសក្ការៈជូនពួកគេ នៅថ្ងៃបុណ្យ ចូលឆ្នាំថ្មី។ គេនិយមទិញផ្កាអង្គាសិល្ប៍នៅមុនថ្ងៃបុណ្យចូលឆ្នាំ១ថ្ងៃ ឬ២ថ្ងៃ ។ ដោយឡែកសម្រាប់ឆ្នាំនេះ បុណ្យ ចូលឆ្នាំចិននឹងត្រូវប្រារព្ធនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៧ (ថ្ងៃសែន) ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ។

លោក តូ សុផល ជាកូនខ្មែរកាត់ចិន រស់នៅភូមិធុងកៅស៊ូសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឱ្យដឹងថា ដែលជារៀងរាល់ឆ្នាំតែងតែ ទិញផ្កាអង្គាសិល្ប៍ដាក់តាំងនៅផ្ទះថ្ងៃបុណ្យចូល ឆ្នាំចិន បានប្រាប់ឲ្យដឹងថា ផ្កាអង្គាសិល្ប៍គឺស្ថិតក្នុងជំនឿអមតៈ របស់ជនជាតិចិនដោយពួកគេជឿជាក់ថា ជា ផ្កានាំសំណាង ប្រសិនបើថ្ងៃចូលឆ្នាំចិនផ្កាអង្គាសិល្ប៍រីកច្រើនល្អគឺបានសេចក្តីថា ឆ្នាំនេះពួកគេ នឹងរកស៊ីមានបាន ប្រាក់ហូរហៀរ តែប្រសិនបើផ្កានោះរីកមិនសូវល្អ ការរកស៊ីនៅឆ្នាំនេះក៏ទៅតាម ហ្នឹងដែរ។

https://www.facebook.com/tnn.com.kh/videos/713303578846167/

https://www.facebook.com/tnn.com.kh/videos/713292355513956/

https://www.facebook.com/tnn.com.kh/videos/713283405514851/

 document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More