Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជំពាក់លុយធនាគារ ទាស់ពាក្យសម្តីជាមួយប្រពន្ធ រត់ទៅចង ក បានសម្រេច!

ខេត្តកណ្ដាល៖ គិតទៅរស់នៅក្រោមមេឃតែមួយ វាសនាចារមកត្រូវអោយមានក្រ ក្រឡេកទៅមើលអ្នកមានគេចាយមិនអស់បោះមិនខ្ចាត់ ដេកស្រួលស់ុីស្រួល មិនព្រួយបារម្មណ៍ ចំណែកគ្នាអ្នកខ្សត់ខ្សោយគិតមុខគិតក្រោយ ស៊ុញគំនិត កើតចេញជាជំលោះទាស់ទែង រហូតគិតខ្លីរត់ទៅចងក បញ្ចប់សៅហ្មង។ បុរសម្នាក់បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួននៅលើដើមស្ដៅ បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ កាលពីវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចវាលស្រែខាងកើតភូមិ ស្ថិតក្នុងភូមិទែន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌុល ឈឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិទែន ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ។

មន្ត្រីដដែលបន្ដថា នៅមុនពេលកើតហេតុនាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរឿងជំពាក់ប្រាក់ធនាគារ ធ្វើឲ្យជនរងគ្រោះតូចចិត្ដយ៉ាងខ្លាំងរហូតដើរចុះពីលើផ្ទះទាំងយប់មិនដឹងថាទៅណានោះទេ ។ លុះស្អែកឡើង ស្រ្ដីជាប្រពន្ធបានដើរទៅបត់ជើងធំនៅខាងក្រោយផ្ទះក៏ប្រទះឃើញបុរសជាប្ដីចងក.ស្លាប់នៅលើដើមស្ដៅ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។

មន្រ្ដីនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ដស្រុកកណ្ដាលស្ទឹងបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចងក.ធ្វើអត្ដឃាតខ្លួនឯងពិតប្រាកដមែន ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More