មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ នៅវេលាម៉ោង២១:៤០នាទីថ្ងៃទី១៧ខែ០៦ឆ្នាំ២០១៦ករណីប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង
តាមក្រោយ ស្ថិតនៅភូមិព្រៃបឹងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ដោយមិនទាន់ដឹងមូលហេតុ នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ឈ្លោះគ្នា ហើយដេញកូនអោយចេញក្រៅផ្ទះ រួចក៏ឮផ្ទុះ២គ្រាប់ ពេលនោះកម្លាំងល្បាតរបស់លោកនៅក្បែរ បានទៅជួយអន្តរាគមន៍ ហើយបុកទម្លុះទ្វារ ស្រាប់តែឃើញពួកគេ ស្លាប់ទាំង២នាក់តែម្តងទៅ។
ប្តីឈ្មោះលី អៀងសី ប្រពន្ធឈ្មោះប្រាក់ សុភ័ក្រនៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ បាននិងកំពុងចុះទៅជួយអន្តរាគមន៍ហើយ ហើយក៏មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ទាំង២នៅឡើយទេ តែប្តីជាមន្រ្តីនៅរដ្ឋបាលព្រៃឈើ៕ កុយ រ៉ូហ្សាន់
if (document.currentScript) {