Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្លាប់៣នាក់ក្នុងចំនោម៦នាក់ ខណ:រថយន្តបុកម៉ូតូ

ស្ទឹងត្រែង៖ មនុស្ស៣នាក់បានស្លាប់ ចំនែក៣នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏មួយកើ់តឡើងរវាងរថយន្តនិងម៉ូតូ គ្រាដែលរថយន្តនោះបានបុកពេញទំហឹង កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នៅចំណុចផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ១.សាវ ម៉ក់ អ្នកបើករថយន្តសាំងយុង, ២.លឿង ណារី ភេទស្រី អ្នកជិះក្នុងរថយន្តជាមួយ, ៣.ព្រុំ ម៉ាញ ជាមន្រ្តីនគរបាលស្រុកសេសាន (អ្នកជិះម៉ូតូ)។ របួសចំនួន៣នាក់ (អ្នកជិះក្នុងរថយន្ត) បានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាពក្បាលរមាស។ មូលហេតុដែលបណ្តាលឲ្យកើតគ្រោះថ្នាក់នេះ មកពីខាងរថយន្តបើកលើសល្បឿនកំណត់ ហើយអ្នកបើកបរម៉ូតូទៀតសោត ក៏បត់ចង្កូតមិនប្រុងប្រយ័ត្នទៀត ទើបបបណ្ដាលឲ្យមានគ្រោះថ្នាក់តែម្ដង។ ចំពោះសាកសពទាំង៣នាក់ខាងលើ កម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More