Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចប់បាត់! ឡានក្រុង បញ្ឃរចាប់ម៉ូយ! លោក ទូច សៀ គិតតែប្រមូលលុយ អាជ្ញាធរសៀមរាប បរាជ័យក្នុងការរៀបចំ

ខេត្តសៀមរាប៖ ក្រុមរត់តាក់ស៊ី បានយកផ្លូវជាតិ លេខ៦ ជាកន្លែងចាប់មូយ បានបង្ករពោពេញ ទៅដោយភាព អនាធិបតេយ្យ ដោយមានទាំងឡានតូច ឡានក្រុង ឡានស៊ាំយ៉ុង ចំណែកលោកឧកញ៉ាទូច សៀ ដែលគេដឹងថា ជាអ្នកវិនិយោគចំណតរថយន្ត វិញមិនខ្វល់ ចំពោះបាតុភាពប្រឈមនានា នេះឡើយ បើទោះបីជាអាជ្ញាធរ បានខិតខំ រៀបចំឲ្យល្អយ៉ាងណាក៍ដោយ ពោលគឺលោកទូច សៀ គិតតែ ប្រមូលលុយ ពីក្បាលឡាន តាក់ស៊ី យកធ្វើមានធ្វើបានផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ករណីនេះមាន ការលើកឡើងថា អាជ្ញាធរ សៀមរាប បរាជ័យក្នុងការ រៀបចំសណ្ដាប់ធ្នាប់ នៅតំបន់ចំណតឡាន ដែលគ្រប់គ្រង់ ដោយលោកទូចសៀ។ នេះសបញ្ជាក់ឲ្យឃើញ កាន់តែច្បាស់ថា លោកឧកញ៉ាទូច សៀ គ្មានឆន្ទះចូលរួមក្នុងការរៀចចំសណ្ដាប់ធ្នាប ជាមួយអាជ្ញាធរ សៀមរាប បន្តិចឡើយ។
មានការអះអាងបន្ថែមថា ក្រុមយកលុយ ក្បាលឡាន តាក់ស៊ី លើសសៀវភៅ បន្ទុក មិនមានវិក័យប័ត្រ ឲ្យអ្នករត់ រថយន្តតាក់ស៊ី នោះទេ។

ចំពោះភាព អនាធិបតេយ្យនេះ បានធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ សាធារណៈក្រុង ទេសចរណ៍ដែលកំពុងតែទាក់ទាញ ភ្ញៀវទេសចរណ៍ ពាសពេញ ពិភពលោក យ៉ាងខ្លាំង។ គេហទំព័រយើងនៅមិនទាន់ ទទួលបានការបកស្រាយបំភ្លឺពីលោកឧកញ៉ាទូច សៀ នៅ ឡើយទេ ជុំវិញព័ត៌មានរិះគន់ថា យកលុយថ្លៃ ចំណតរថយន្តលើសសៀវភៅបន្ទុក៕ លិខិតមិត្តអ្នកអាន

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More