Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

វគ្គបំប៉នកងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ បទបញ្ជាដ៏ហ្មឺងហ្មាត់របស់ឯកឩត្តម នាយឩត្តម នេត សាវឿនអគ្គស្នងការនគរបាលជាតិបានចេញរូបរាងហើយ ដោយមានឆន្ទៈនិងមនសិការទទួលខុសត្រូវខ្ពស់របស់លោកឩត្តមសេនីយទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ពិសេសក្រោមការដឹកនាំ និងការគាំទ្រពីសំណាក់ ឯឩ ប្រាជ្ញ ចន្ទ អភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពខេត្ត ពិធីបើក វគ្គបំប៉នកងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចាប់ផ្តើមពីថ្ងៃ២៣មករា២០១៧ តទៅ វគ្គនេះមានរយះពេល៤៥ថ្ងៃ មានសឹក្ខាកាម១២០នាក់ និងគ្រូបង្វឹកមកពីខេត្តកំពង់ចាម៣នាក់និងគ្រូនៅនិងខេត្តត្បុងឃ្មុំផ្ទាល់មាន៨នាក់ ។រីឯមេរៀនវិញមានដូចជា ៖

១ លំហាត់របៀប
២ វិញ្ញសារថែរក្សា ប្រើប្រាសអាវុធវែងខ្លី
៣ ក្បាច់គុណ
៤ បាញ់គ្រាប់ពឹត បាញ់សុីប
៥ និតិវិធី ព្រហ្មទណ្ឌ
៦ យល់ដឹងពីច្បាប់និងគ្រោះថ្នាក់នៃការ ប៉ះពាល់គ្រឿងញៀន
៧ របៀបសង្រ្គោះបឋម
៨ អន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យ
៩ អន្តរាគមន៍ពេលមានគ្រោះមហន្តរាយ
១០ ការទប់ស្កាត់ការតវ៉ាខុសច្បាប់។

 ក្នុងប្រសាសន៍ផ្តាំផ្ញើរដែលមានខ្លឹមសារអប់រំនិងផ្តាំផ្ញើរដល់សឹក្ខាកាមទាំងអស់បានយល់ដឹង រាល់សភាពការដែលកន្លងនិងការត្រៀមលក្ខណៈការពារការបោះឆ្នោតនៅខែមិថុនាខាងមុខនេះ ឯកឩត្តមក៏បានឩបត្ថមថវិការចំនួន៥លានដល់វគ្គសឹក្សាផងដែរ។
អត្ថបទ ដំរី ស
រូបភាព សេនាធិការដ្ឋាន

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More