Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(VIDEO)បាញ់៥គ្រាប់វាយខ្នោះជនសង្ស័យ២នាក់ ខណ:ហ៊ានតដៃ

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បាញ់បោះចំនួន៥គ្រាប់ កាលវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៣ ខែមករា​  ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ការបាញ់ខាងលើនេះត្រូវបានគេដឹងថាជាការតាមបង្ក្រាបជនសង្ស័យ ខណ:ដែលពួកគេហ៊ានតដៃជាមួយសមត្ថកិច្ច។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទី១មានឈ្មោះហង្ស សុភណ្ឌ័ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបកប្រែភាសាចិនស្នាក់នៅបុរីសន្តិភាព២​ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ និងម្នាក់ទៀតមានឈ្មោះវ៉ាន់ សុចាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះជួលព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបន្តទៀតថាមុខឈានចាប់ខ្លួនជនសង្ស័យទាំង២​ខាាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងតែល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីការពាសុវត្តិភាពជនប្រជាពរដ្ឋ ស្រាប់តែមកដល់ចំណុចខាងលើ ក៍លេចជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1-CG1802 ពីលិចទៅកើត ខណៈនោះកម្លាំងនគរបាលបានដេញពីក្រោយប្រផាត់ប្រភើងទើបឃាត់ជនសង្ស័យទាំង២នាក់ហើយធ្វើការឆែកឆេរ តែគ្រានោះផងដែរជនសង្ស័យមិនអោយឆែកបានតដៃជាមួយសមត្ថកិច្ចទើបសមត្ថកិច្ចសំរេចផ្ទះអាវុធចំនួន៥គ្រាប់ ដើម្បីការពាខ្លួនទើបវាយខ្នោះបាន ហើយធ្វើការឆែកឆេបានរកឃើញថ្នាំញៀន២កញ្ចប់តូច ដែលជនសង្ស័យលាក់ទុកបំរុងយកទៅប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន និងធ្វើកំណត់ ហេតុកសាងសំណំុរឿងបញ្ជូនទៅតុលាចាត់ការតាមវិតិនិធីច្បាប់។ ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More