Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តក្រុងរបស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរ ក្រឡាប់ផ្ងារជេីង នៅស្រុកជីក្រែង

សៀមរាប៖នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង០៩ និង៤០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុង ដឹកអ្នកដំណើររបស់ក្រុមហ៊ុនពន្លឺអង្គរខ្មែរដែលផ្ទុកមនុស្សសរុបចំនួន៤៦នាក់បើកក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវកោង និងចង្អៀតផងនោះ បានជ្រុលចង្កូតទៅប៉ះរ៉ឺម៉កម៉ូតូលក់លៀសហាលបណ្ដាលឲ្យម៉ូតូដួល រីឯរថយន្តបានក្រឡាប់ធ្លាក់ពីលើផ្លូវជាតិ បណ្ដាលឲ្យអ្នករួមដំណើរក្នុងរថយន្តចំនួន០៤នាក់រងរបួសស្រាល ក្នុងនោះមានស្រី០២នាក់ ហើយត្រូវបានរថយន្តសង្គ្រោះស្រុកសូទ្រនិគមដឹកយកមកជួយសង្គ្រោះភ្លាមៗផងដែរ។

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងថា អ្នកបើកបររថយន្តក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រម៉ោល រថយន្តពាក់ស្លាកលេខភ្នំពេញ 3A:2540 អ្នកបើកម៉ូតូមានឈ្មោះ យី សេងហឿង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប រងរបួសតិចតួចបំផុត ចំពោះជនរងគ្រោះ០៤នាក់ទៀតនោះពុំបានស្គាល់អត្តសញ្ញាណទេ ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យស្រុកសូទ្រនិគមអស់ហើយផងដែរ។

លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា ចំពោះវត្ថុតាងដែលពាក់ព័ន្ធត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។

1 of 4,894

ចំនួនអ្នកទស្សនា
  • 1
  • 839
  • 1,736
  • 8,767,078

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More