Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់លេីសកម្មភាពមនុស្សធម៌

ភ្នំពេញ៖ ស្រ្តីឈ្មោះ កែវ សំអិត អាយុ៥៣ឆ្នាំ រស់នៅជាមួយស្វាមីកំសត់ក្រោមដំបូលផ្ទះទុរគតដែលបានមកពីជំនួយអង្គការសាងសង់ឲ្យជ្រកកោន បានធ្លាក់ខ្លួនមានជំងឺឬសដូងបាត ធ្លាប់បានទៅធ្វើការវះកាត់នៅមន្ទីរពេទ្យ តែក្រោយមកដោយភាពទីទាល់ក្រមិនមានលទ្ធភាពទៅទទួលការព្យាបាលឲ្យបានដិតដល់ជាបន្តទៀត បណ្តាលអោយស្នាមរបួសវះកាត់ប្រែក្លាយជាដំបៅរលួយហើមធំ បន្ទោរបង់លែងកើតរហូតដល់គ្រូពេទ្យចោះរន្ធត្រង់ពោះឲ្យបន្ទោរបង់ជំនួសទ្វារធំវិញ ។ រិតតែកំសត់ទៅទៀតនោះ ទាំងពីរនាក់ប្តីប្រពន្ធពុំមានកូនបង្កើតខ្លួនឯង បានទទួលយកកូនស្រីអ្នកដទៃមកចិញ្ចឹមរហូតដល់ធំពេញវ័យ តែកូនស្រីមិនដោយគន្លងធម៌បានចេញចោលផ្ទះទៅប្រព្រឹត្តផ្តេសផ្តាស់ រហូតដល់មានកូនតូចមួយមកទម្លាក់អោយពួកគាត់ចិញ្ចឹមបីបាច់រក្សា ។ ណាមួយប្រពន្ធឈឺ ណាមួយចៅនៅតូច ណាមួយប្តីមិនអាចចេញទៅធ្វើការចោលគ្រួសារបាន ធ្វើអោយជីវិតគ្រួសារពួកគាត់ធ្លាក់ខ្លួនដុនដាប លំបាកទុរគតកំសត់តោកយ៉ាកក្រៃលែង ជីវិតរស់បានអាស្រ័យដោយការអាណិតអាសូរ ពីអ្នកជិតខាងអោយអង្ករ ១កំប៉ុង ២កំប៉ុង គ្រាន់ដាំបបរ បាយ ចិញ្ចឹមខ្លួននិងចៅ ។

ដំណឹងនេះលឺដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទើបនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមបានចាត់លោកវរសេនីយ៍ឯក ឈុន ប៊ុនទី និងលោកវរសេនីយ៍ឯក ច័ន្ទ វាសនា ជាជំនួយការចុះទៅពិនិត្យមើលជាក់ស្តែងដល់ផ្ទះពួកគាត់ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងនាំយកថវិកា ៥០ម៉ឺនរៀល អង្ករ២ ការ៉ុង ទឹកក្រូច២កេះ ទឹកសុទ្ធ២កេះ ទឹកត្រីទឹកស៊ីអ៊ីវ ៤យួរ ទៅជូនពួកគាត់ទុកគ្រាន់ដោះស្រាយជីវភាពមួយរយៈ ព្រមទាំងបានចាត់ក្រុមគ្រូពេទ្យអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅយកចិត្តទុកដាក់ពិនិត្យតាមដានជម្ងឺ និងទំនាក់ទំនងរកគ្រូពេទ្យជំនាញដើម្បីជួយព្យាបាលគាត់ផងដែរ ។

1 of 4,895

ចំនួនអ្នកទស្សនា
  • 0
  • 1,346
  • 1,736
  • 8,767,585

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More