Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យជួញដូរថ្នាំញៀន ២នាក់ រួមទាំងថ្នាំញៀន ១២០កញ្ចប់តូច ត្រូវបានបង្រ្កាប និងដកហូត

ភ្នំពេញ៖ នាល្ងាចថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧  លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញទើបឡើងថ្មី  សហការជាមួយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយមាន លោកអធិការនគរបាលខណ្ឌដូនពេញ ចូលរួមផង បានដឹកនាំកម្លាំងនគរបាលខណ្ឌ ប៉ុស្តិ៍ សង្កាត់ មេភូមិ និងកម្លាំងប្រជាការពារខណ្ឌចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ និងផ្សារកណ្តាល២ ដែលជាលទ្ធផលបង្រ្កាបបានរួមមាន៖គ្រឿងញៀនប្រភេទក្រាមសថ្លាសរុបចំនួន ១២០កញ្ចប់តូច   ឧបករណ៏ប្រើប្រាស់គ្រឿញៀន  និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោតាមច្បាប់ ក្នុងនោះលោកអភិបាលខណ្ឌឡើងថ្មីបានជួយឧបត្ថម្ភដល់កម្លាំងអធិការនគរបាលខណ្ឌដូនពេញ ចំនួន ១លានរៀលផងដែរ ដើម្បីជាការលើក ទឹកចិត្តក្នុងការបង្ក្រាបបានសំរេច។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More