Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Status លោក ឆាយ សុផល យប់នេះ ល្មមសមយល់ “កំហុសតែងតែមាន តែបើមានហើយធ្វើឫកមិនដឹង តាមកម្ម”

កុំដេញទាន់ជាន់កែង ក្រែងលោភ្លាត់កែងបែកមុខ។ ទុកឱកាសខ្លះផង ព្រោះសុទ្ធតែពលរដ្ឋខ្លួន។ កំហុសតែងតែមាន តែបើមានហើយធ្វើឫកមិនដឹង តាមកម្ម។

ម្តងទៀត៖
កុំឃ្លានតាមចង់ កុំតម្រង់គ្មានគោលដៅ កុំប្រដៅមនុស្សមិនចង់ស្តាប់ ហើយកុំ​ប្រាប់​​មនុស្ស​មិនចង់ឮ។
កុំព្រឺមនុស្សកំសាក កុំញ៉ាកនឹងការងារ កុំរួញ​រា​នឹង​នឹងអំពើល្អ កុំត្រដរនឹងសម្បត្តិគេ តែ​ខំ​តម្កើង​កេរ្តិ៍​នូវ​សេចក្តីស្មោះ ដោយ​​មិិន​ត្រូវ​អាឡោះ​នឹងអំពើបាប ។
កុំបង្រ្កាបអ្នកធ្វើល្អ តែ​ជួយ​អរ​មនុស្ស​ជោគ​ជ័យ ហើយកុំបំភ័យមនុស្ស​មិនទាន់សម្រេចការ ត្រូវចេះ​ប្រាថ្នា​តាម​ចំណេះ កុំអាំងផេះមិនបង្កាត់ភ្លើង។
កុំទំនើងតាមអាត្មា កុំឡូឡា​ពេល​គេ​ស្ងាត់ កុំបំបាត់់នូវក្តីសន្តោស សូមកុំថ្លោសសម្តីដាក់អ្នកមានគុណ ហើយ​កុំ​ទម្រន់​តាមមាយា កុំនាំគ្នាប្រឹងតែប្រមាថ ត្រូវសង្វាតការរៀនសូត្រ​។
កុំដេញទាន់ជាន់កែង កុំចម្បែងតែអតីតកាល ហើយកុំត្រអាលតែបច្ចុប្បន្ន តែគិតពីអាសន្នថ្ងៃខាងមុខ ព្រោះជាបន្ទុកយើងទាំងអស់គ្នា។
កុំឲ្យរបូតសច្ជធម៌ តែត្រូវបន្តសាមគ្គីគ្នា ខំពុុះពារដើម្បីជាតិយើង ហើយកុំឆ្មើងគ្មានសណ្តាន៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More