Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ត្រឹមតែ១ថ្ងៃ អាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនសង្ស័យ ៣នាក់ លើពីរករណីផ្សេងគ្នា

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់បន្តបន្ទាប់គ្នាពាក់ព័ន្ធករណី លួចម៉ូតូ១នាក់ និងពាក់ព័ន្ធករណីគ្រឿងញៀន២នាក់ ។

ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីលួចម៉ូតូមានឈ្មោះ រឹន កងធៀន ភេទប្រុសអាយុ ២០ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកប់គង ខណ្ឌពោធ៏សែនជ័យ ត្រូវអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនកាលពីវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រុមហ៊ុន CCW Co.Ltd ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈពេលដែលរូបគេបានបន្លំលួចម៉ូតូ១គ្រឿងរបស់កម្មកររោងចក្រចេញពីកន្លែងផ្ញើម៉ូតូ បម្រុងជិះគេចខ្លួន ។

រឺឯជនសង្ស័យ២នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀនមានឈ្មោះជឹន ចាន់ថន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិព្រែកថ្លឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងឈ្មោះ សេង ប៊ុននី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា ត្រូវបានអាវុធហត្ថខណ្ឌមានជ័យ នៃរាជធានីភ្នំពេញឃាត់ខ្លួន កាលពីវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវ ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សថ្លា ២កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យទាំង៣ ត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនិតិវិធីច្បាប់ ។

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More