Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចេញពីផឹកសុីស្រវឹងបើករថយន្តគេចពីម៉ូតូ បែរជាបុក និងឡើងសួនច្បាររង្វង់មូលជ្រោយចង្វារ ខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ យុវជនម្នាក់ចេញពីផឹកសុីបើករថយន្តលឿនគេចម៉ូតូជ្រុលទៅបុកឃឿនសួនច្បារ ហើយឡើងសួនច្បាររង្វង់មូលជ្រោយចង្វារ បង្កការខូចខាតដល់រថយន្តតែមិនមានរងរបួសដល់អ្នកបើកបរទេ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២និង០០នាទីយប់ថ្ងៃទី ២៤ខែមករា ឆ្នាំ២០១៧ ត្រង់ចំនុចរង្វង់មូលជ្រោយចង្វារត្រើយខាងលិច រឺ រង្វង់មូលព្រហ្មណ៍មុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ព័ណស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Z -6610 បើកតាមផ្លូវលេខ៦ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុស្រាប់តែរថយន្តបានបើកទៅបុកឃឿនសួនច្បាររង្វង់មូលបណ្ដាលអោយបែកឃឿនមួយប្រលោះហើយរថយន្តនោះហោះទៅ ឈប់លើសួនរង្វង់មូលនៅមួយកន្លែងបណ្ដាលអោយរថយន្តខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានការគ្រោះថ្នាក់ដល់អ្នកបើក បរទេ ។

បើតាមការបញ្ជាក់ពីម្ចាស់រថយន្តបង្កបានអោយដឹងថាមុនពេលកើតហេតុរូបគាត់ទើបតែចេញពីផឹកសុីនៅហាងមួយ កន្លែងតាមបណ្ដោយផ្លូវលេខ៦នេះហើយក្រោយមករូបគាត់បានបើករថយន្តបំណងត្រលប់ទៅផ្ទះវិញក្នុងក្រុងហើយលុះមកដល់ចំនុចកើតហេតុដោយសារតែម្ចាស់រថយន្តស្រវឹងហើយបើកបរក្នុងល្បឿនលឿនផងនោះស្របពេលជាមួយគ្នានោះដែរស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបានជិះជ្រែពីមុខរថយន្តបណ្ដាលអោយគាត់ព្យាយាមគេចពីម៉ូតូហើយជ្រុលទៅលើងលើសួនច្បាររង្វង់មូលជ្រោយចង្វារតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកទៅវាស់វែង និងបានទាក់ទងទៅខាងជំនាញចរាចរណ៍រាជធានីអូសរថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីនៃស្នងការាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ៕

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More