Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បញ្ជូនជនសង្ស័យ២៥នាក់ទៅតុលាការ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ៖ ជនសង្ស័យ២៥ នាក់ក្នុងនោះមានស្ត្រី០៥នាក់ផងត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាសំបូងរាជធានីភ្នំពេញពាក់ព័ន្ធជួញប្រើប្រាស់គ្រឿងញៀននិងលេងល្បែងស៊ីសងខុសច្បាប់។កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០១៧នេះក្រោយពីឃាត់ខ្លួនយកមកសាកសួរនិងធ្វើតេសទឹកនោមឃើញមានផ្ទុកនូវសារធាតុញៀនរួចមក។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន២៥នាក់ក្នុងនោះស្ត្រី០៥នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿង
២២នាក់ស្ត្រី០៥និងល្បែងស៊ីសងខុសច្បាប់០៣នាក់(ជល់មាន់)
ដែលសមត្ថកិច្ចបង្ក្រាបថ្មីៗនេះ។

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីនាយឧត្តសេនីយ៍ជួន សុវណ្ណអគ្គស្នងការរង ជំនួយការដឹកនាំការងារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានដាក់បញ្ជាអោយចុះសហការណ៍និងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍សាលាខណ្ឌសែនសុខនិងជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមពិសេសតំបន់មុខមន្ទីពេទ្យព្រៈកុសុមៈនិងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

គួររំលឹកថាជនសង្ស័យទាំង២៥នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់ទាំង០៤របស់ខណ្ឌសែនសុខក្រោយពីធ្វើការសាកសួរនិងធ្វើតេសទៅលើទំនោមឃើញមានផ្ទុកនូវសារធាតុញៀនក៍ឃាត់ខ្លួននិងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង។

គួររំលឹកថាដើមឆ្នាំ២០១៧នេះកម្លាំងនគរបាលខណ្ឌសែនសុខបានចុះបង្ក្រាបគ្រឿងញៀនទាំងយប់ទាំងថ្ងៃតែម្តងក្រោមការដឹកនាំតបស់លោកវរះសេនីយ៍ឯក ម៉ក់ ហុង អអិការខណ្ឌបើគិតពីថ្ងៃ០១មករា២០១៧មកឃាត់ខ្លួនអ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀនប្រមានជិត២០០នាក់មកហើយដោយមានបញ្ជូនទៅព្រៃសនិងមណ្ឌល់កែប្រែផងដែលក្នុងនោះក៍មានបណ្តាលប៉ុស្តិ៍ក៍បានចុះផ្សព្វផ្សាយតាមមូលដ្ឋានរបស់ខ្លួនដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនក្មួយប្រើប្រាស់គ្រឿងញៀនអោយមកសហការណ៍នាំយកទៅដាក់មណ្ឌលកែរប្រែនិងក្រសួងសង្គមកិច្ចជាង៥០នាក់ផងដែល។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More