ខឹងប្រពន្ធរត់ចោលផឹកស្រាស្រវឹងរួចចងក សម្លាប់ខ្លួនបានសម្រេច2ថ្ងៃទើបដឹង

ត្បូងឃ្មុំ៖បុរសម្នាក់បានសម្រេចចិត្តគិតខ្លីដោយយកក្រម៉ា ចងក ភ្ជាប់និងននងផ្ទះដើម្បីបញ្ចប់ជីវិត ខ្លួនឯងលុះដល់2ទើបគេប្រទះឃើញ ហេតុការណ៍នេះបានបង្ករភាពភ្ញាក់ផ្អើលកាលពីម៉ោង 8៖30នាទីព្រឹកនាថ្ងៃទី 18 06 2016 នៅចំនុចផ្ទះរបស់ជនរងគ្រោះ នាភូមិជើងវត្ត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លីម សារ៉ាន់ ភេទប្រុសអាយុ 32ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើបានស្លាប់បាត់បង់ជីវិតរយះពេល2ថ្ងៃទើបគេប្រទះឃើញ។
ករណីនេះគឺជនរងគ្រោះ បានយកក្រម៉ាចងកសម្លាប់ខ្លួនឯងដោយ ភ្ជាប់នឹងននងផ្ទះតែម្ដង ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកជនរងគ្រោះចេះតែផឹកស្រារជាញឹកញាប់ ណាមួយខូចចិត្តប្រពន្ធរត់ចោលរយះពេលជិតមួយខែហើយនោះជាហេតុនាំឲ្យជនរងគ្រោះសម្រេចចិត្តគិតខ្លីបែបនេះ ទៅ តែពុំមាននណាដឹងភ្លាមនោះទេ ទើបតែព្រឹកទី 18 នេះទើបគេប្រទះឃើញរួចក៏រាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានធ្វើការពិនត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយចងក សម្លាប់ខ្លួនឯងមែន ហើយអាចនិងស្លាប់រយៈពេល2ថ្ងៃហើយព្រោះថាសពមានសភាពហើមស្អុយហើយនោះ ក្រោយពេលពិនិត្យ រួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ ថន

image image image image imaged.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More