Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រវឹងហើយអាងខ្លួនជាមន្ត្រីប្រធានភូមិបាលស្រុកបុទុមសារគរ បើករថយន្តបុកម៉ូតូឈ្លោះ គ្នាផ្អើលមនុស្សចោមរោមមើល

កោះកុង​ ៖​ ក្មេងស្រីជាសិស្សសាលាម្នាក់​ បាន​ខូចខាតម៉ូតូ​បន្ទាប់ពី​​រថយន្ត​ម៉ាក​ហាយឡឹនដឺស្រវឹងរេចង្កូត ​​ទៅ បុក​កៀរ​ម៉ូតូ​១​គ្រឿង​ កាលពី​វេ​លា​ម៉ោង​៤និង​៣៥​នាទី​ល្ងាច​ ថ្ងៃទី​២៤​ ខែមករា​ ឆ្នាំ​២០១៧ ​ស្ថិត​តាម​បណ្តោយ​ផ្លូវបីតុង​ ត្រង់ ​ចំណុ​ច​ក្បែបេអឹម​ ក្នុង​ភូមិ១​ សង្កាត់​ស្មាច់មានជ័យ ក្រុងខេមរះភូមិន្ទ ​ខេត្តកោះកុង។រថយន្ត​បង្ក​រម៉ាកហាយឡឹនដឺ ពណ៌​រាងប្រផេះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២k-9069 ​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ​ពៅ ចាន់ថន ​ភេទ​ប្រុស​ ​​ដែលគេស្គាល់ថា ជាប្រធានភូមិបាលស្រុកបុទុមសាគរ

រីឯ ​ម៉ូតូ​រងគ្រោះ​ម៉ាក​វែ​​ពណ៌​ស ពាក់​ស្លាក​លេខ​កោះកុង1F-9595 អ្នកបើកបរ​ឈ្មោះ​ស្រី ការ ភេទ​ស្រី អាយុ​១៤ឆ្នាំ មាន​ទីលំនៅភូមិ៣សង្កាត់ស្មាច់មានជ័យក្រុងខេមរះភូមិន្ទ​​ ​។

បើតាម​ប្រភព​ព័ត៌មាន​កន្លែងកើតហេតុ​បាន​ឱ្យ​ដឹងថា​ នៅ​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​រ​បើកបរ​​​តាម​បណ្ដោយផ្លូវ​បីតុង ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​គួរសម​ ​លុះ​មកដល់​ចំណុច​កើតហេតុ​រថយន្ត​បង្ក​បាន​រេ ​ចង្កូត​ទៅស្តាំ​ ក៏​ជ្រុល​ទៅ បុក ​និង ​កៀរ​បណ្តាល​ឱ្យ​ម៉ូតូ ដួល​បោក​ទៅ​និង​ចិញ្ចើមផ្លូវ​ខូចខាតយ៉ាងដំណំ​ ។

ថយន្តបង្ករ មិនព្រម ដោះស្រាយសងគ្នានោះទេបែជាប្រកែកគ្នារកខុសរកត្រូវ រៀងៗខ្លួនធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៌ក្រោយ​កើតហេតុ​ភាគី​អ្នកបើកបរ​រថយន្ត​បាននិយាយឡូឡាច្រងែងច្រងាងថា១០មុឺនរៀលយកអត់រួចបើករថយន្តចូលទៅក្នុងមន្ទីសុរិយោដីខេត្តតែម្ដង រួចហើយក៏ដើរមកនិយាយម្ដងទៀតថាមេចយកអត់១០មុឺនរៀលបើមិនយកទេទៅបឹងទៅ រួចដើរចូលមន្ទីរធ្វើប្រងើយ។

ភ្លៀមនោះបុក្គលិកនៅក្នុងមន្ទីរបាននាំគ្នាយកម៉ូតូជនរងគ្រោះ ទៅពិនិត្យនិងចេញ​ថ្លៃ​ជួសជុលម៉ូតូ ​ដើម្បី​បញ្ចប់​រឿងផងដែល.((ពីព្រោះមេគាត់ស្រវឹង))។ ដោយនាគ ស កោះកុង

 }

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More