Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សន្តិសុខបុរីពិភពថ្មីបឹងឈូក ឃាត់ខ្លួនយុវជន៣នាក់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នុងករណីហិង្សា

ឃាត់ខ្លួនយុវជន០៣នាក់ពីបទប្រើហឹង្សាដោយចេតនា
ភ្នំពេញ៖ យុវជន០៣នាក់ត្រូវបានសន្តិសុខក្នុងបុរីពិភពថ្មីបឹងឈូកចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នកដើម្បីយកមកសាកសួរដោយប្តឹងពីបទប្រើហឹង្សា(ប្រើដាវសាមម៉ូរ៉ៃធ្វើអោយរបួស)។កាលពីម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២៤មករា២០១៧នៅចំនុចសួនច្បារក្នុងបុរីពិភពថ្មីភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។យុវជនបង្ករឈ្មោះក្រូច កក្កដា អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដំណាក់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ទី២ឈ្មោះចាន់ ឌីរតនា អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិត្រពាំងស្វាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ទី៣ឈ្មោះមឿន លាងស្រ៊ុន ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិជាងទងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។ចំណែកបក្សពួកមួយទៀតកេចខ្លួន។

ជនរងគ្រោះឈ្មោះលី ស្រ៊ាង ភេទប្រុសអាយុ៣០ឆ្នាំមុខរបរសន្តិសុខស្នាក់នៅក្នុងបុរីពិភពថ្មីភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ(របួសដាច់សាច់ចំក្បាលខាងឆ្វេងដាច់សាច់និងរបួសរយ៉ះដាច់សាច់កែងដៃខានឆ្វេង)។

តាមសំដីដើមបណ្តឹងជាសន្តិសុខបានប្រាប់ថាមុនកើតហេតុខពះគាត់អង្គុយយាមគោលដៅស្រាប់តែឃើញក្រុមក្មេងទំនើង០៤នាក់ជីះម៉ូតូ២គ្រឿងឌុបគ្នា(មិនស្គាល់មាក)បានបើកក្នុងល្បឿនលឿននិងស្រែកអាទ្បូអាទ្បាពេលនោះគាត់បានស្រែកកុំអោយបើកលឿនពេកមួយសន្ទុះក្រោយមកស្រាប់តែក្រុមក្មេងខាងលើមកវិញក្នុងដៃមានកាន់ដាវសាំម៉ូរ៉ៃមកដេញកាប់គាត់បណ្តាលអោយរងរបួសហើយបានជិះម៉ូតូកេចខ្លួនភ្លាមៗសន្តិសុខក្នុងបុរីក៍កាកតាមគោលដៅឃាត់បាន៣នាក់យកមកប្រគល់អោយសមត្ថកិច្ចធ្វើការសាកសួរ។

តាមសំដីសមត្ថកិច្ចបានប្រាប់ថាក្រោយពីយកមកធ្វើការសាកសួរនិងដេញដោលមកឃើញថាយុវជនទី២និងទី៣មិនមានអ្វីពាក់ពាន់និង្រណីខាងលើនេះទេមានន័យថាជាន់ដានគេដោយឡែកជនបង្ករមានគ្នា០៤នាក់ក្រោយបង្កររបួសហើយបានកេចខ្លួនអស់០៣នាក់ប៉ុន្តែសមត្ថកិច្ចបានស្គាល់សាវដាអស់ហើយនិងរងចាំសុំគោលការឃាត់ខ្លួនពេលក្រោយដោយឡែកយុវជន២នាក់ដែលអត់ពាក់ព័ន្ធបទល្មើសខាងលើសមត្ថកិច្ចបានធ្វើតេសទឹកនោមរកសារធាតុញៀនក្នុងចំណោមទាំង២នាក់ឃើញថាឈ្មោះមឿន លាងស្រ៊ុន
មិនមានផ្ទុកនូវសារធាតុញៀនបានអោយត្រឡប់ទៅផ្ទះវិញ
ដោយឡែកម្នាក់ទៀតឈ្មោះចាន់ ឌីរតនា មានសារធាតុញៀនត្រូវបានឃាត់ខ្លួនជាមួយជនបង្ក។

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More