Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បង្ក្រាបគ្រឿងញៀន៤ករណីក្នុងថ្ងៃតែមួយ នាយផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវលោកម៉ៅ ចាន់ថុន

ភ្នំពេញ៖ ពីរសៀលរហូតទល់យប់ ក្នុងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ សមត្ថកិច្ចខណ្ឌឬស្សីកែវ ដឹកនាំដោយនាយផ្នែកគ្រឿងញៀនលោក ម៉ៅ ចាន់ថុន ក្រាញ់ននាលបង្ក្រាប​ករណីគ្រឿងញៀន ឃាត់ខ្លួនបានប្រុសស្រី៧នាក់ និងថ្នាំញៀនមួយចំនួនធំ ក្នុង៤ករណីប្រទាក់ក្រឡាគ្នា ស្ថិតក្នុងការបង្ក្រាបនៅសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះ២ ក្នុងខណ្ឌឬស្សីកែវ ដោយមានការចង្អុរបង្ហាញពីអធិការរងខណ្ឌផ្នែកព្រហ្មទណ្ឌ លោកអ៊ីវ ឈុនផេង ក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកវរ:សេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ។

លោកអនុសេនីយ៍ត្រី ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនរូបនេះបានអោយដឹងថាចំពោះករណីទី១ នៅវេលាម៉ោង​៤និង​៣០​នាទី​រសៀល បានធ្វើការបង្ក្រាបមុខសញ្ញាជួញ ដូរគ្រឿងញៀនសកម្មម្នាក់ឈ្មោះ នី មូហ្សារ ភេទស្រី អាយុ២៦ឆ្នាំ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវហ្គ្រេនភ្នំពេញ ក្រុមទី៦ សង្កាត់ស្វាយប៉ាក ដោយបានដកហូតក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ ។ ករណីទី២ នៅវេលាម៉ោង៥និង៣០នាទីល្ងាច បានបើកការបង្ក្រាបមុខសញ្ញាសកម្មម្នាក់ទៀតឈ្មោះ ហ៊ុល សឹកគ្រីយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ នៅចំនុចផ្លូវ៥៩៨ ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ដោយបានដកហួតមានថ្នាំញៀនក្រាមពណ៍សថ្លា ចំនួន២កញ្ជប់។ករណីទី៣​វេលាម៉ោង៩និង៣០នាទីយប់ បានបន្តកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនសកម្មបានម្នាក់ទៀតឈ្មោះ យ៉ា លីម៉ីន ភេទប្រុស អាយុ១៨ឆ្នាំ នៅចំនុចផ្ទះលេខ៥ផ្លូវជាតិលេខ៥ ក្រុម៤ សង្កាត់ច្រាំងចំរេះទី២ ដោយដកហូតវត្ថុតាងរួមមានថ្នាំញៀនក្រាមពណ៍សចំនួន៧កញ្ជប់ ក្នុងនោះមាន៥កញ្ចប់ធំ និង២កញ្ចប់តូច-ជញ្ជីង១គ្រឿង ដាវសាំម៉ូរ៉ៃចំនួន០១ដើម និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ចំពោះករណីទី៤ នៅវេលាម៉ោង១០និង១០នាទីយប់ សមត្ថកិច្ចយើងនូវតែបន្តការស្រាវជ្រាវឈានដល់កិច្ចប្រតិបត្តិការបង្រ្កាបមួយករណីបន្ថែមទៀតនៅ ចំនុចផ្ទះគ្មានលេខផ្លូវជាតិលេខ៥​ ក្រុម៨ ភូមិក សង្កាត់ច្រាំងចំរេះទី២​ ខណ្ឌឬស្សីកែវ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់(ប្រុស២នាក់) ទី១/-ឈ្មោះសេន ម៉ាស់លើ ភេទស្រី អាយុ៥០ឆ្នាំ ២/-ឈ្មោះលី រ៉នី ភេទប្រុស អាយុ១៩ឆ្នាំ ៣/-ឈ្មោះចាន់ ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ ៤/-ឈ្មោះបាន ខាវ ភេទស្រី អាយុ១៩ឆ្នាំ ទាំង៤នាក់ស្នាក់នៅ​កន្លែងកើតហេតុខាងលើ ដោយសមត្ថកិច្ចបានដកហូតបានថ្នាំញៀនក្រាមពណ៌សចំនួន១កញ្ចប់ធំ-ជញ្ជីង១ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះត្រូវបានបញ្ចប់នៅវលាម៉ោង១១និង៤០នាទីយប់ សរុបជាលទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបទាំង៤ករណីខាងលើនេះអធិការដ្ឋានខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យដែលជាសមាសភាពសកម្មក្នុងការ ចរាចរ ជួញដូរគ្រឿងញៀន ចំនួន៧នាក់(ស្រី៣នាក់)។ដកហូតក្រាមពណ៌ស ថ្លា ចំនួន១៣កញ្ចប់ ក្នុងនោះមាន៧កញ្ចប់ធំ និង៦កញ្ចប់តូច។ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន២គ្រឿង (ធំ១តូច១)។ដាវសាំម៉ូរ៉ៃ០១ដើម និឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងសំភារៈបំរើសកម្មភាពមួយចំនួន។ ក្នុងនោះដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការដោយនាយប៉ុស្តិ៍ទាំង៥ ក្នុងចំនោមនគរបាលប៉ុស្តិ៍សង្កាត់ទាំង៦ចំនុះអធិការដ្ឋានផងដែរ។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More