Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

តៃកុងរថយន្តធនធំ ឈប់ផឹកគ្រឿងស្រវឹងតាមដងផ្លូវ ត្រូវកម្លាំងស្នងការខេត្តព្រះសីហនុ ចាប់វាស់ជាតិអាកុល! VIDEO

ព្រះសីហនុ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានណែនាំឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងនគរបាលស្រុកទាំងអស់ ចុះពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេស ត្រួតពិនិត្យចំពោះតៃកុងបើកបររថយន្តសណ្តោងដឹងទំនិញធនធំជាដើម។ក្រោយពីទទួលបានសេចក្តីណែនាំពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ  ស្តីពីការពង្រឹកច្បាវ់ចរាចរណ៍ជើងគោក ដើម្បីការពារសុវត្ថិ ភាពជូនប្រជាពលរដ្ឋ នារសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៤និង៣០នាទីរសៀល (ជាថ្ងៃទី២) នៅគោលដៅលើផ្លូវជាតិ លេខ៤ចំណុ ជញ្ជីងអូរចំណារ ក្រុមចល័តបានត្រួតពិនិត្យឃើញអ្នកបើកបររថយន្តដឹកទំនិញរបស់ក្រុមហ៊ុន KAT ឈប់ផឹកនៅគ្រឿងស្រវឹងមុនពេលបើកបរ កម្លាំងសមត្ថកិច្ច បានធ្វើការវាស់ជាតិអាកុល ដោយពិនិត្្យឃើញលើសកំនត់  ដូច្នេះសមត្ថកិច្ចបានទំនាក់ទំនងទៅម្ចាស់ក្រុមហ៑ុនឲ្យរកអ្នកបើកបរមកបើករថយន្តជំនួស បើមិនមានតៃកុងបើកជំនួសទេ សមត្ថកិច្ចមិនអនុញ្ញាតិ ឲ្យរថយន្តនោះធ្វើសកម្មភាពលើផ្លូវបាននោះទេ ។

លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថាលោកបញ្ជាឲ្យសមត្ថកិច្ចឆ្មក់ត្រួតពិនិត្យតាំងពីដើមទី ចំពោះអ្នកបើកបរទាំងនោះ ដូច្នេះតៃកុងរថយន្តទាំងនោះមិនអាចនាំគ្នាផឹកបានក៏បបួលគ្នាមកផឹកនៅកណ្ដាលទីវិញទើបលោកបញ្ជាជាដាច់ខាតត្រូវតែដេញតាមឲ្យទាន់ពួកខូចទាំងនេះ ដោយហេតុថាតៃកុងរថយន្តដែលស្រវឹងតែងតែបង្កឲ្យគ្រោះថ្នាក់តាមដងផ្លូវ និងវ៉ាជែងមិនក្រែងរអែងអាយុជីវិតអ្នកណាទាំងអស់។   ជាងនោះទៅទៀតអោយតែមានករណីគ្រោះថ្នាក់ម្តងៗ  អ្នកបើកបររត់គេចខ្លួនរហូត។

ក្នុងនាមលោកជាស្នងការនគរបាលខេត្ត បានដាក់វិធានការយ៉ាងតឹងរឹងឲ្យសត្ថកិច្ចចល័តតាមដងផ្លូវ ក៍ប្រទះឃើញតៃកុងរថយន្តជាច្រើននាក់កំពុងឈប់រថយន្ត នាំគ្នាផឹកស្រវឹងគ្រប់ៗគ្នា ក្រោយធ្វើការត្រួតពិនិត្យ និងវាស់ជាតិអាកុល ឃើញលើសទាំងអស់ និងបានទំនាក់ទំនងទៅម្ចាស់ក្រុមហ៊ុនអោយរកតៃកុងមកជំនួសទើបអនុញ្ញាតអោយរថយន្តត្រឡប់ទៅវិញ។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More