Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ មានកិត្តិយសខ្លាំងណាស់ ដែលបានទទួលពានរង្វាន់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC President’s Trophy នៅថ្ងៃនេះ!

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ មានកិត្តិយសខ្លាំងណាស់ ដែលបានទទួលពានរង្វាន់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC President’s Trophy នៅថ្ងៃនេះ។ ពានរង្វាន់នេះគឺសម្រាប់កម្ពុជាទាំងមូល ជាពិសេសសម្រាប់ កីឡាករកីឡាការិនីទូទាំង ប្រទេសដែលបានចូលរួមយ៉ាងសកម្មជាមួយខ្ញុំ និងរាជរដ្ឋាភិបាលក្នុងការលើកកំពស់ គុណភាពវិស័យកីឡាជាតិ និងចលនាអូឡាំពិកអោយកាន់តែរីកចម្រើនខ្លាំងឡើងទាំងនៅក្នុងកម្រិតជាតិ និង អន្តរជាតិ។ដូចយើងបានដឹងច្បាស់ហើយ គឺនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ១៩៧៥ ១៩៧៩ គឺធនកីឡាករកីឡា ការិនីយើងត្រូវបានកំទេចចោលស្ទើទាំងស្រុង។ ក្រោយពីប្រទេសមានសន្តិភាព គឺកម្ពុជាយើងបានចាប់ផ្តើមស្តារ លើកកំពស់ និងជំរុញការអភិវឌ្ឍវិស័យកីឡាអោយរស់ឡើងវិញ។ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡានៅក្នុង ប្រទេសយើងអោយកាន់តែឆាប់រីកចម្រើន គឺខ្ញុំបានសម្រេចដាក់ចេញនូវវិធានការ៣សំខាន់គឺ ១) នៅឆ្នាំ ២០២៣ គឺ កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី ៣២, ២)-រាជរដ្ឋាភិបាលបានផ្តល់អាគារស្នាក់ការ ដល់គណៈកម្មាធិកាជាតិអូឡាំពិក ៣)-កសាងពហុកីឡាដ្ឋានមរតកតេជោ និងទីលានកីឡាមួយចំនួនទៀត។

អ្វីដែលយើងអាចសម្រេចបានគឺត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ឋ និងពីគ្រប់មជ្ឈដ្ឋានទាំងអស់។ នៅថ្ងៃទី ៤ ខែ មេសា គឺខ្ញុំសម្រេចយកជាថ្ងៃបុគគ្រឹះនៃការសាងសង់ពហុកីឡាដ្ឋានថ្មីផង ជាថ្ងៃសម្ភោធដាក់ឱយប្រើប្រាស់ទីលានកីឡាដែលទើបសាងសង់រួចផងនិងជាថ្ងៃជួបជុំទទួលទានអាហារ ជាមួយបងប្អូនកីឡាករកីឡាការិនីកម្ពុជាយើងផង។

សូមប្រជាពលរដ្ឋហាត់កីឡាបានមួយយ៉ាងតិច ឬត្រូវហាត់ប្រាណដើម្បីសុខភាពល្អ។ ខ្ញុំផ្ទាល់សង្ឃឹមថា នឹងមានចៅចូលរួមប្រកួតនៅក្នុងកីឡាស៊ីហ្គេម២០២៣ ខាងមុខនេះផងដែរ។

ជាថ្មីម្តងទៀត ខ្ញុំ និងភរិយា សូមអរគុណដល់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ គណៈកម្មាធិការអូឡាំពិកកម្ពុជា គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីទាំងអស់ដែលបានគាំទ្រ និងផ្តល់នូវពានរង្វាន់ IOC ចំពោះរូបខ្ញុំ និងបាន ចូលរួមគាំទ្រលើកកំពស់ និងជំរុញវិស័យកីឡាជាតិអោយមានគុណភាពកាន់តែល្បីរន្ទឺរឡើងឡើង។ សូមជូនពរ កីឡាករ និងកីឡាការិនីទាំងអស់ សូមមានសុខភាពល្អ និងជ័យជំនះថ្មីៗថែមទៀត ដើម្បីមោទនៈភាព ជាតិ យើងទាំងមូល៕

1 of 4,886

ចំនួនអ្នកទស្សនា
  • 0
  • 909
  • 1,898
  • 8,761,360

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More