ពុទ្ធោ! ៣នាក់ឱពុកនិងកូនស្លាប់ក្នុងថ្ងៃតែមួយក្នុងករណីឆក់ចរន្តអគ្គិសនីនៅខេត្តតាកែវ

ខេត្តតាកែវ៖ បុរសជាឪពុក និងកូនប្រុស ស្រីពីរនាក់ បានឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ០៩៖៥៨នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះផ្សាដែក និងឆាបគ្រោងទ្វារ ស្ថិតក្នុងភូមិដូនពែង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
ប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់៖ ១/.ឈ្មោះ ពេជ្រ សុភាព ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវជាឪពុក ទី២/.ឈ្មោះ ពេជ្រ ស្រីម៉េង ភេទស្រី អាយុ ១៣ឆ្នាំ ត្រូវជាកូន និង ៣/.ឈ្មោះ ពេជ្រ សុភ័ក្ត្រ ភេទប្រុស អាយុ ១០ឆ្នាំ ត្រូវជាកូន ។ ប្រភពបានបន្តថា ក្រោយពេលកើតហេតុ កម្លាំងជំនាញខេត្ត-ក្រុង បានចុះពិនិត្យសាកសពជនរងគ្រោះ និងពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថាៈដើមហេតុដែលបណ្តាលឲ្យស្លាប់ ដំបូងឡើយគឺចរន្តអគ្គិសនីឆក់កូនប្រុសឈ្មោះ ពេជ្រ សុភ័ក្ត្រ ហើយបងស្រី និងឪពុកបានទៅជួយ ពេលនោះក៏ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់ទាំងអស់គ្នាតែម្តង ។
បច្ចុប្បន្នសាកសពឪពុក និងកូនស្រី-ប្រុស ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕

image image image image image} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More