Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សង្ស័យមានបង្កប់អំពើពុករលួយ រក្សាទុកភាព អនាធិបតេយ្យ នៅតំបន់ផ្សារចាស់ ខេត្តសៀមរាប!

ខេត្តសៀមរាប៖ជាយូណាស់ មកហើយ ដែលភាព អនាធិបតេយ្យ នៅជាប់រងពេទ្យ បង្អែកខេត្តសៀមរាប និងនៅខាងត្បូង ផ្សារចាស់ រួមកន្លែងផ្សេងៗទៀត បានក្លាយជា ជំបញ្ហាចំបង នាំឲ្យមានការ រិះគន់ ជុំទិស ទៅលើមន្ត្រី ទទួលបន្ទុក ផ្នែកសណ្ដាប់ ខេត្តសៀមរាប ថា បានបើកភ្លើងខៀវ ឲ្យមានការ រទេះចត់លក់តាំងលក របស់ប្រជាពលររដ្ឋ ពោពេញដោយភាព រញ៉េរញ៉ៃបំផុត ក្នុងនោះតំបន់ផាប់ស្ទ្រីតផងដែរ។

មានការលើកឡើងថា ការដែលមាន ភាពអនាធិបតេយ្យ បែបនេះ ប្រជាពលរដ្ឋ មានការសង្ស័យ មន្ត្រីទទួល បន្ទុកផ្នែកសណ្ដាប់ធ្នាប់ នៃស្នងការ ខេត្តសៀមរាប ជាអ្នកប្រមូលលុយ ពីបាតុភាពនេះ ជាថ្នូទៅ និងផលប្រយោជន៍ តាមរបៀបពុកលួយ។

នាយការិយាល័យ សណ្ដាប់ធ្នាប់ នៃស្នងការ ខេត្តសៀមរាប ត្រូវបានគេដឹងថា មានឈ្មោះកែវ រក្សា ត្រូវជា បងប្អូន សែស្រឡាយ ឯកឧត្តមឧត្តមសេនីយ៍ទោសត ណាឌីស្នងការ នគរបាល ខេត្តសៀមរាប ដោយលោកកែវ រក្សា បានកាន់ តំណែងជា នាយការិយាល័យ សណ្ដាប់ធ្នាប់ ជាច្រើនឆ្នាំមកហើយ។
ប្រការដែល មេការិយាល័យ សណ្ដាប់ធ្នាប់ រក្សាតំណែង បានយូបែបនេះ ក៍ដោយសារតែ មានលោកឧត្តមសេនីយ៍ទោ សតណាឌី ជាខ្នងបង្អែក ដ៍រឹងមាំ? មិនមាន នគរបាល រូបណា ហ៊ានប្រជែក យកតំណែងនេះ បានឡើយ ហើយពេលខ្លះ លោកកែវ រក្សាបង្ហាញពីចរឹក ក្រអឺតក្រទម មិនខ្លាច អ្វីទាំងអស់។
បញ្ហាសណ្ដាប់ធ្នាប់ នៅតំបន់ ផ្សារចាស់ ត្រូវបានគេ រិះគន់ថា មន្ត្រីនគរបាល សណ្ដាប់ធ្នាប់ ក្រោមការ គ្រប់គ្រង របស់កែវ រក្សា ជាអ្នកបើកដៃ ទើបបាតុភាព អនាធិបតេយ្យ ទាំងនោះ អាចចតលក់ តាំងលក់ តាមអំពើចិត្ត មិនញញើត ទៅនឹងការ ណែនាំ របស់អាជ្ញាធរ។
ប្រភពព័ត៌មាន មួយបានឲ្យដឹងថា ក្រុមរទេះរុញលក់ ពេលល្ងាច នៅខាងត្បូង ផ្សារចាស់ ដែលមាន ភាពអនាធិបតេយ្យ នៅលើផ្លូវនោះ ត្រូវបាន សង្ស័យថា ក្នុង១ទេះរុញលក់ បង់លុយឲ្យ ខាងសណ្ដាប់ ចាប់ពី២៥ដុល្លារ ទៅ៣០ដុល្លារ ចំណែកមុខពេទ្យ បង្អែកខេត្តសៀមរាប ក្រុមវៀតណាម តាំងទូ ដេស្បែកជើង ធ្វើសោរ និងរទេះរុញលក់ បង់លុយឲ្យ ខាងសណ្ដាប់ធ្នាប់ ១កន្លែង១០ដុល្លារ ទៅ១៥ ដុល្លារ ជាថ្នូរមិនមាន ការដេញ ឬចុះរុះរើ ។
គេមិនទាន់ដឹងថា សមត្ថកិច្ច សណ្ដាប់ធ្នាប់រូបណា ជាអ្នកទទួលលុយ ពីបញ្ហាខាងលើ នេះនៅឡើយទេ ប៉ុន្តែ បើមិនមាន ផលប្រយោជន៍ ដល់សណ្ដាប់ធ្នាប់នោះទេ អ្នកទាំងនោះ មិនអាច មានសិទ្ធិចត លក់បាន ដោយសុខ ស្រួលបានឡើយ។

លិខិតមិត្តអ្នកអាន

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More