Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មុខសញ្ញាវាយប្លន់ យកកាបូបលុយ និងទូរស័ព្ទដៃ ២នាក់ត្រូវសមត្ថកិច្ចមានជ័យក្របួចជាប់

​​​ភ្នំពេញ៖ កាលពីវេលាម៉ោង០៤ម៉៣០នាទីទៀបភ្លឺ ថ្ងៃទី២៥-០១-២០១៧ ​នៅចំណុចក្រោមស្ពានអាកាស ស្ទឹងមានជ័យ ផ្លូវ​បេតុង ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងល្បាតនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ របស់អធិការនគរបាល ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលមានឈ្មោះ ៖

​​១-ឈ្មោះ អៀង ណារិទ្ធ ហៅ ហម ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ ដេរសាឡុង ស្នាក់​នៅផ្ទះ​ជួល ផ្លូវបេតុង ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជ​ធានីភ្នំពេញ ។
​​២-ឈ្មោះ ឈិន វិរៈ ហៅហូវ ហៅ ហ៊ឺង ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់​នៅផ្ទះ​ជួល ផ្លូវបេតុង ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជ​ធានី ភ្នំពេញ ។
​​ពីបទ លួចមានស្ថានទម្ងន់ទោស (វាយយកកាបូបលុយនិងទូរស័ព្ទដៃម៉ាក IPhone.4) របស់ជនរងគ្រោះឈ្មោះ ហេង សុផាត ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករអនាម័យផ្សារអូរឬស្សី ស្នាក់នៅផ្ទះជួល ​ សង្កាត់ អូរឬស្សី១ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ក្នុងនោះ​សមត្ថកិច្ចដកហូតបាន​វត្ថុ​តាង​មាន៖​ កាបូបដៃពណ៍ខ្មៅ០១ និង ប្រាក់រៀលចំនួន ២០០០០រៀល (ជារបស់ជនរងគ្រោះ) ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ​ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បី​កសាង​​សំណុំ​រឿង ទៅតុលាការ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More