Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

(VIDEO) បុរសម្នាក់សង្ស័យគេចាក់សម្លាប់ អូសចូលក្នុងការដ្ឋានសំណង់ក្នុងក្រុងប៉ោយប៉េត

បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដេកស្លាប់ក្នុងការដ្ឋានសំណង់មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះត្រួតពិនិត្យកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជ្រុងនឹងនាគទិព្វ។

ជំហ៊ានដំបូងក្រោយការត្រួតពិនិ្យសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះ ជាឃាតកម្ម សម្លាប់ហើយអូសចូលក្រោមជណ្តើរតែម្តង នៅលើខ្លួនជនរងគ្រោះ មានស្លាកស្នាមអា ក អា ក ដៃទាំងសងខាង និងមានស្នាមចាក់លើក្បាលពោះ ។
សពពុំទាន់បានស្គាល់នូវ អត្តសញ្ញាណ នៅឡើយទេ តែគេគ្រាន់តែដឹងថាសពជនរងគ្រោះមានអាយុប្រមាណជា៣០ឆ្នាំ ស្លៀកខោជើងវែង លាយឆ្នូត ពាក់អាវយឺត។ យ៉ាងណាក៏ដោយបច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណ និងក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។


document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More