Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្នងការដ្ឋានគរបាលខេត្តប៉ៃលិន បានដាក់គោលដៅចុះធ្វើការត្រួតពិនិត្យ និងធ្វើតេស្ត ទឹកនោម ដើម្បីរកសារធាតុគ្រឿងញៀន លើអ្នកបញ្ជាយាន្តជំនិះតាមដងផ្លូវ

ប៉ៃលិន៖ កម្លាំងសមត្ថកិច្ចនគរបាលចម្រុះ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ស្នងការនគរបាលខេត្ត ការិយាល័យចរាចរណ៍ផ្លូវគោក ការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ការិយាល័យព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានសហការគ្នាធ្វើការត្រួតពិនិត្យ និងធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុគ្រឿងញៀន លើអ្នកបើកបររថយន្ដ និងម៉ូតូ នៅចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥៧ និង៥៩ ស្ថិតក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 
លោក វរសេនីយ៍ត្រី ជា សីហា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តប៉ៃលិនបានឱ្យដឹងថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ គឺអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត និងមានការបញ្ជាដោយផ្ទាល់ពីសំណាក់លោកស្នងការនគរបាលខេត្ត កម្លាំងនគរបាលចម្រុះបានសហការគ្នាអនុវត្តច្បាប់ ក្នុងគោលបំណងឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងរកសារធាតុញៀនទៅលើអ្នកបញ្ជាយាន្តជំនិះគ្រប់ប្រភេទ ដែលមានការសង្ស័យ ដើម្បីធ្វើការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

 
គួរបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការនេះ ជាលទ្ធផល កម្លាំងនគរបាលជំនាញ បានធ្វើតេស្តរកឃើញសារធាតុញៀន លើអ្នកបើកបររថយន្ត និងម៉ូតូ ដោយធ្វើការឃាត់ខ្លួនបាន ចំនួន ០៥នាក់ ក្នុងនោះទី១.ឈ្មោះ ហន ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ, ទី២.ឈ្មោះ ចក់ ជឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ, ទី៣.ឈ្មោះ អ៊ុ វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ, ទី៤.ឈ្មោះ ង៉ែន ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ និងទី៥.ឈ្មោះ ប៉ាល់ សម្បត្តិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ ហើយបច្ចុប្បន្នជនសង្ស័យ ដែលប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការសាកសួរ និងចាត់ការទៅតាមនិតិវិធីច្បាប់៕ដោយ៖ញ៉ឹប បូរី

  var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More