ស្គាល់គ្នាតាមទូរស័ព្ទមិនយូរប៉ុន្មាន បានចូលរោងការ តែប្តីនាងមិនមេតា្តលើដៃប្រហារអារ.ក សម្លាប់យ៉ាងអាណោចអាធម

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១៨មិថុនា២០១៦ វេលាម៉ោង៨និង២០នាទី ករណីឃាតកម្មអារកសំលាប់នៅផ្ទះ ចាំចំការកៅស៊ូខាងកើតភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ចំងាយប្រហែល៣គីឡូម៉ែត្រពីភូមិ ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ អ៊ុល សុខណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅភូមិឃុំខាងលើ។ តាមការបំភ្លឺថានៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៦ វេលា ម៉ោងប្រហែលម៉ោង១៧ ជនរងគ្រោះឈ្មោះអ៊ុល សុខណា និងប្តីឈ្មោះតុន មករា ហៅនីត អាយុ៣០ឆ្នាំ បានមកស្នាក់នៅផ្ទះកើតហេតុ។

ដោយបាត់មិនឃើញកូនមកផ្ទះម្តាយក៏មកផ្ទះចំការក៏ឃើញកូនស្រីដេកស្លាប់ដោយអារកនៅលើផ្ទះយ៉ាងអាណោចអាធ័មបំផុត។
តាមការសន្និដ្ឋាន: អាចជាប់ពាក់ជាមួយប្តី ឈ្មោះតុន មករា ហៅ នីត មានស្រុកកំណើតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលកំពុងគេចខ្លួន។
បញ្ជាក់: ប្តីប្រពន្ធនេះរស់នៅជាមួយគ្នាក្នុងរយះពេលប៉ុន្មានខែមកនេះដោយមិនបានរៀបការ ស្គាល់គ្នា តាមរយះទូរស័ព្ទ មិនដែលស្គាល់ប្រវត្តិគ្នាឡើយ។

 

image image 1 of 4,992

ចំនួនអ្នកទស្សនា
  • 1
  • 295
  • 2,758
  • 8,894,691

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More