Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាវុធហត្ថរាជធានីភ្នំពេញា តែងតែឈឺឆ្អាលពីទុក្ខធុរះកងកម្លាំង ជាពិសេសក្នុងគ្រាលំបាក!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ក្រុមការងារនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានភ្នំពេញ បានចុះទៅសួរសុខទុក្ខ លោកស៊ុម ឡុងហេង សមាជិកការិយាលយ័បញ្ជូនសារ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយមានជម្ងឺលើសឈាមផង ទឹកនោមផ្អែមផង ឡើងអាស៊ីតផង ធ្វើឲ្យបាត់បង់សមត្ថភាពការងារ សម្រាកនៅផ្ទះលេខ ៦៨ ក្រុម១០ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្តាំសួរសុខទុក្ខ អ្នកជម្ងឺពីចម្ងាយ និងបានផ្ញើអំណោយមួយចំនួន តាមរយៈក្រុមការងារ ជូនដល់គាត់ផងដែរ។ អំណោយទាំងនោះរួមមាន
១.ថវិកាចំនួន ៥០ ម៉ឺនរៀល
២.អង្ករ ២ ការ៉ុង
៣.ទឹកក្រូច២កេះ
៤.ទឹកសុទ្ធ ២ កេះ
៥.ទឹកត្រីទឹកស៊ីអ៊ីវ ០៤ យួរ

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More