Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពិធីបុណ្យដារលាន យ៉ាងឧឡារិក ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានរៀបចំពិធីបុណ្យដារលាន យ៉ាងឧឡារិក ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋានខេត្តត្បូងឃ្មុំ មានភ្ញៀវកិត្ដិយសជាតិ អន្តរជាតិ មន្ដ្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនទាំងអស់ដែលបានចូលរួមយ៉ាងច្រើនកុះករ ប្រមាណជា ៧០០ នាក់ ។ ពិធីនេះប្រព្រឹត្ដទៅក្នុងបរិយាកាសមួយប្រកបដោយសេចក្តីសោមនស្សរីករាយជាភាតរភាព និងមោទនភាពយ៉ាងក្រៃលែង ដើម្បីអបអរសាទរចំពោះលទ្ធផលដែលយើងទាំងអស់គ្នាសម្រេចបានក្នុងរដូវបង្កបង្កើនផលកន្លងទៅ ហើយពេលនេះទៀតសោតកសិករយើងកំពុងមមាញឹកក្នុងការងារបង្កបង្កើនផលស្រូវរដូវប្រាំងយ៉ាងសកម្មផងដែរ។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More