Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

យុវជនម្នាក់ជិះម៉ូតូទៅបុកគូទរថយន្តដែលចតស្ងៀមទាំងកម្រោល បណ្តាលឲ្យរងរបួសធ្ងន់

ខេត្តប៉ៃលិន៖យុវជនម្នាក់ ដែលមានសតិមិនសូវគ្រប់គ្រាន់ បានជិះម៉ូតូក្នុងល្បឿនលឿន រ៉េចង្កូតទៅបុកគូទរថយន្ត ដែលចតស្ងៀមទាំងកម្រោល បណ្តាលឲ្យសន្លប់ស្តូកស្តឹង រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកយកទៅសង្រ្គោះ ក្រោយពីកើតហេតុជិតមួយម៉ោង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែមករាឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

យុវជនដែលជិះម៉ូតូបុកគូទឡានឈ្មោះ សាន់ ប៊ិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជិះម៉ូតូម៉ាកឌ្រីម០១៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខប៉ៃលិន1B-1588 បើកបរពីលិចទៅកើត រងគ្រោះសន្លបនិងកន្លែង ។ ចំណែករថយន្តដែលត្រូវម៉ូតូបុកគូទម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខរាជការ 4430 ត្រូវបានគេស្គាល់ម្ចាសឈ្មោះ សៀក រតនៈ រស់នៅភូមិកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម០១៥ ក្នុងទឹសដៅពីលិចទៅកើត ដែលមានល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ហាក់បីដូចជាអ្នកបើកបរម៉ូតូភាំងស្មារតី ក៍រ៉េចង្កូតបុកគូទរថយន្តដែលចត់ស្ងៀមទាំងកម្រោល បណ្តាលឲ្យសន្លបនិងកន្លែង ។ ប្រភពព័ត៌មាន បន្តថា៖ ក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចចរាចរណ៍ចុះមកដល់ធ្វើការវាស់វែង ចំណែកអ្នកបើកបររងគ្រោះនៅសន្លបដដែល ប្រហែលជិតមួយម៉ោង ក៍ឃើញរថយន្តសង្ក្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មកដឹកយកទៅសង្ក្រោះផងដែរ ។

បើតាមសាច់ញាតិអ្នកបើកបររងគ្រោះ បានឲ្យដឹងថា៖ អ្នកបើកបររងគ្រោះ ត្រូវបាន ឪពុកប្រើឲ្យមកទឹញគ្រឿងម៉ាស៊ីន ព្រោះម៉ាស៊ីបូមទឹកខូច តែមកបានមួយសន្ទុះក៍ស្រាបតែមានគេទូរស័ព្ទទៅ កូនរបស់ជិះម៉ូតូទៅបុកគូទរថយន្តរបួសធ្ងន់ តែម្តង

សមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបណ្តាលមកពីម៉ូតូ ដែលបើកក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្ន ហើយបើកបរវ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ។

បច្ចុប្បន្នអ្នកបើកបររងគ្រោះ ត្រូវបានដឹកទៅសង្រ្កោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ រងចំការដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕ដោយ៖ញ៉ឹប បូរី

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More