Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តសាំយ៉ុងបុកជាមួយរថយន្តកាមរី  របួសធ្ងន់២នាក់

សៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AC:0930 និងរថយន្តកាមរីផលិតឆ្នាំ ១៩៩៣ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 2A-3373 បើកក្នុងទិសដៅស្របគ្នាពីលិចទៅកើត លុះដល់ចំណុចរថយន្តកាមរីបត់ឆ្វេង មិនបានបុងប្រយ័ត្ន ត្រូវរថយន្តសាំយ៉ុងមកពីក្រោយបុក បណ្ដាលឲ្យរថយន្តកាមរី ឆ្នាំ៩៣ ជ្រុលចង្កូតទៅបុកម៉ូតូ ០២គ្រឿងទៀតដែលឈប់នៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យដួល និងធ្វើឲ្យមនុស្ស ០២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមភ្លាមៗផងដែរ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ មុខផ្សារដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងថា អ្នកបើករថយន្តសាំយ៉ុងមានឈ្មោះ លី ឡូយ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធកណ្ដាល ខេត្តព្រៃវែង អ្នកបើកបររថយន្តកាមរី ឆ្នាំ៩៣មានឈ្មោះ ឆាត ធន់ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប រីឯអ្នកបើកម៉ូតូ ០២នាក់ទៀតមាន៖
១-ឈ្មោះ ហូ វ៉ាន់ថេង ភេទប្រុស អាយុ ៦៣ឆ្នាំ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង រស់នៅភូមិត្រពាំងថ្នល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
២-ឈ្មោះ ម៉ាង ស្រីដៀប ភេទស្រី អាយុ ៣៨ឆ្នាំ រងរបួសជើងខាងឆ្វេងធ្ងន់ រស់នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចរបស់លោកបានចុះទៅធ្វើការត្រួតពិនិត្យ និងវាសវែង ធ្វើកំណត់ហេតុបញ្ជូនជនរងគ្រោះទាំង ០២នាក់ខាងលើទៅសង្គ្រោះភ្លាមៗផងដែរ ចំពោះវត្ថុតាងដែលពាក់ព័ន្ធត្រូវបាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយគ្នាតាមក្រោយ។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More