Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តដឹកដីបើកឆ្លងផ្លូវលឿនមិនប្រយ័ត្ន ត្រូវរថយន្តដឹកទឹកផ្លែឈើបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តដឹកដីហើយឆ្លងផ្លូវលឿនមិនប្រយ័ត្ន ក៏ត្រូវរថយន្តដឹកទឹកផ្លែឈើមួយគ្រឿងទៀតបានបើក មកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខច្រកចូលមន្ទីសាធារណការនិងដឹកជញ្ចូនរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
រថយន្តបង្កម៉ាកនីសាន់ រថយន្តដឹកដី ពាក់ស្លាកលេខ ចង្កូតស្ដាំ Tk0095 រីឯរថយន្តរងគ្រោះម៉ាកហុីយ៉ាន់ដាយ មួយតោនកន្លះ ដែលជារថយន្តដឹកទឹកផ្លែឈើ អុី សុី តាន់ ពាក់ស្លាកលេខភ្នំពេញ3D-7190 ។

បើយោងតាមសម្ដីបុរសម្នាក់ជាអ្នកបើករថយន្តរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបេីករថយន្តតាមផ្លូវ២១៧ពីទិសដៅពីជេីងទៅត្បួងស្រាប់តែមកដល់ចំណុចកេីតហេតុក៏មានរថយន្តដឹកដីបេីកចេញពីរផ្លូវលំក្នុងទិសដៅពីកេីតមកលិចបេីកក្នុងល្បឿងយ៉ាងលឿនក៏ចាប់ហ្វ្រាំងមិនទាន់រួចក៏ជ្រុលចង្កួកមកបុករថយន្តរបស់គាត់តែម្ដងហេីយសំណាងល្អ មិនបង្ករគ្រោះថ្នាក់ដល់អាយុជីវិតអ្នកម្នាក់ឡេីយ។

ក្រោយពីរកេីតហេតុសម្ថតិកិច្ចក៏ចុុះទៅដល់កន្លែងកេីតហេតុមកជួយអន្តរាគមន៌ ហេីយភាគីទាំងសងខាងដោះស្រាយគ្នារៀងខ្លួន ដោយរថយន្តដឹកដីសងកាខួចទៅរថយន្តដឹកទឹកផ្លែឈើ អុី សុី តាន់ជាកិច្ចចញ្ចប់រឿង។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More