Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តដឹកហ្គាសចុះពីរស្ពានអាកាសស្ទឹងមានជ័យ ចាប់ហ្រ្វាំងមិនជាប់ក៏រេចង្កូតបុករថយន្តកូរូឡាធ្លាក់ទឹកស្អុយ!

ភ្នំពេញៈ រថយន្តដឹកហ្គាសចុះពីស្ពានចាប់ហ្រ្វាំងមិនជាប់ក៏រេចង្កូតបុករថយន្តកូរូឡាធ្លាក់ប្រឡាយ ហេតុកសរនេះបង្ករអោយមានការភ្ញាក់ផ្អេីលកាលពីរវេលាម៉ោង៣នឹង៥០នាទីរសៀលថ្ងៃទី២៦ខែមករាឆ្នៃ២០១៧ ឋិតនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ម្ចាស់រថយន្តបង្ករមានឈ្មោះ ធឹង គឹមឡេង ភេទប្រុសអាយុ ៣៨ឆ្នាំមានមុខរបរបញ្ចូលហ្គាស ស្នាក់នៅសង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោគ។
ម្ចាសលរថយន្តរងគ្រោះមានឈ្មោះ អុិន កុសល ភេទប្រុសអាយុ៣៣ឆ្នាំ។
បើតាមប្រភពព័ត៍មានពីរកន្លែងបានអោយដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តម៉ាកហុីណូពណ៍សពាក់ស្លាក លេខភ្នំពេញ ៣A-6747 បើកចុះពីរលើស្ពានអាកាសស្ទឹងមានជ័យទិសដៅពីរជើងទៅត្បួងស្រាប់មកដល់ចំណុចកើតហេតុរថយន្ត ដឹកហ្គាសក៏ដាច់ហ្វ្រាំងបានរេចង្កួតឡើងលើឃឿនឹងបុករថយន្តកូរូឡាពណ៍ស្លែពាកស្លាកលេខភ្នំពេញ 2E-9502ដែលចត ចោលនៅក្រោមស្ពានអាកាសបណ្ដាអោយធ្លាក់ទៅក្នុងប្រឡាយទឹកស្អុយតែម្ដងភ្លាមៗតៃកុងរថយន្តបង្កបានចុះរត់គិចខ្លួនបាត់ស្រមោល។ ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យសហការជាមួយនិងនគរបាលចរាចរណ៍ រាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យនិងស្ទួចយករថយន្តយកទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ដោយ អាត ចន្ធូ

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More