Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ខាវ សុខវែង ប្រធានសហជីពរោងចក្រផលិតស្បែកជើង (beautiful spring footwear)រងការចោទថាបានយកលុយពីកម្មការនី១០០$ ទើបអាចធ្វើការបាន

តាកែវ ៖ រោងចក្រផលិតស្បែកជើង(beautiful spring footwear) មួយកន្លែងស្ថិតនៅភូមិធ្នង់រលើង ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ បានរងការិះគន់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងទៅលើលោក (ខាវ សុខវែង) ដែលជាប្រធានសហជីពក្នុងរោងចក្រផលិតស្បែកជើង (ពីបទយកលុយពីកម្មករ កម្មការិនី ដែលចង់ចូលធ្វើការក្នុងរោងចក្រនេះ) តាមប្រភពព័ត៍មានពីកម្មករធ្វើការក្នុងរោងចក្រនេះ(សូមមិនបញ្ចេញឈ្មោះ)បានប្រាប់អ្នកយកព័ត៍មានយើងថា៖ប្អូនស្រីរបស់គាត់ចូលធ្វើការនៅរោងចក្រនេះត្រូវបានឈ្មោះ(លាង សុខលាភ)មានតួនាទីជាអ្នកបកប្រែភាសា(philipin)យកលុយចំនួន១០០$ ទើបអាចចូលធ្វើការបាន។ប្រភពព័ត៍មានបានបន្តទៀតថា៖ចំណែកកម្មករប្រុសវិញបើចង់ចូលធ្វើការត្រូវបង់លុយចំនួន២៥០$ ទៅ៣០០$បើមនុស្សស្រីវិញចាប់ពី១៥០$ទៅ១៨០$ទើបគេអោយចូលធ្វើការក្នុងរោងចក្រនេះ។បើយើងត្រឡប់មកមើលខាងក្រៅ រោងចក្រវិញគឺមានមេខ្យលឈ្មោះ(ចំរើន)ដើរបំផុសបំផុលយកលុយពីកម្មករ កម្មការិនីម្នាក់ៗចំនួន១០.០០០០រៀលទៅ ២៨.០០០០រៀល ហើយគេប្រាប់ថាយកលុយនេះទៅជុបលៀងជាមួយមេ។

ជាក់ស្តែងអ្នកយកព័ត៍មានយើងបានចុះទៅដល់ផ្ទះលោកពូ(អ៊ូ សាំ)ត្រូវជាឪពុករបស់(អ៊ី ពន្លក)រស់នៅភូមិត្រពាំងខ្ចៅ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ហើយកូនរបស់គាត់ត្រូវចាញ់បោកមេខ្យលនោះដែរ។រឿងទាំងអស់នេះសុទ្ធតែជាកាពិត រួចទង្វើទាំងអស់នេះហើយទើបមានតាមបណ្តារោងចក្រមួយចំនួន ចេះតែមានបញ្ហាបាតុកម្មនឹងកូដកម្មកើតឡើងមិនចេះចប់ មិនចេះហើយ។

ពាក់ពន្ធ័ក្នុងរឿងនេះដែរអ្នកយកព័ត៍មានយើងបានសុំការស្រាយបំភ្លឺពី កញ្ញាអ៊ុក ស្រីមុំ ប្រធានរដ្ឋបាលរោងចក្រ ផលិតស្បែកជើង (beautiful )កញ្ញាបានប្រាប់ថា៖រឿងបញ្ហាទាំងអស់នេះផ្នែករដ្ឋបាលក៌បានឮ(ល្ហិចល្ហៀងដែរ)ហើយបានរាយការណ៍៍ទៅថ្នាក់លើ ឥឡូវកញ្ញាកំពុងដាក់កាស៊ើបអង្កេតបើមានពិតមែនកញ្ញា នឹងចាត់ការទៅតាមនិតិវិធីច្បាប់ ហើយរឿងនេះវាជារឿងបុគ្គលជាអ្នកធ្វើទេមិនមែនប៉ះពាល់ទៅដល់រោងចក្រទាំងអស់នោះឡើយ។

(ដោយសុខន រាយការណ៍ពីខេត្តតាកែវ)

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More