Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រាប់ថាទៅរៀន លួចទៅលេងទឹក លុងស្លាប់ ម្តាយបានត្រឹមយំអោបសពកូន!

ភ្នំពេញ៖ យុវសិស្សម្នាក់ខណះមកមុជទឹកលេងស្រាប់តែលង់ទឹកហើយត្រូវបានអ្នកលក់ដូរនៅទីនោះយកទៅកាន់ក្លីនិកឯកជនក្បែកន្លែងកើតហេតុតែអកុសល់ត្រូវបានគ្រូពេទ្យប្រាប់ថាយុវជនខាងលើស្លាប់ហើយនិងបានដឹកសពមកទុកនៅក្នុងវត្តសំរោងអណ្តែតហើយបានរាយការណ៍ប្រាបមសមត្ថកិច្ចពេលក្រោយ។
ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២៧មករា២០១៧នៅចំណុចផ្លូវបេតុងភូមិរោងចក្រ១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។សពឈ្មោះនូច សីហវត្ត្រា អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៨
នៃវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី ស្នាក់នៅភូមិបន្លាស្អិតសង្កាត់
ភ្នំពេញថ្មីខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិកំផែងឃុំគោកព្រិចស្រុកគីរីវង្សខេត្តតាកែវ។

តាមសំដីលោក ប៉ែន ហុង អាយុ៣៨ឆ្នាំអ្នកលក់ដូរនៅទីតាំងខាងលើបានប្រាបមថានៅមុនកើតហេតុឃើញក្រុមយុវជនខាងលើមកហែលទឹកលេងក្រោយមកក៍ស្រាប់តែក្មេងទាំនេះស្រែកថាមិត្តជនរងគ្រោះលង់ទឹកហើយនិងបាននាំគ្នាស្រង់ឡើងលើហើយដឹកតាមម៉ូតូយកទៅកាន់ក្លីនិកឯកជនក្បែនោះតែជាអកុសល់ពេលទៅដល់ត្រូវបានគ្រូពេទ្យប្រាប់ថាយុវជនខាងលើស្លាប់ហើយនិងបានដឹកម៉ូតូមកទុកនៅក្នុងវត្តសំរោងអណ្តែតទើបរាយការណ៍ប្រាប់សនត្ថកិច្ចពេលក្រោយ។

ក្រោយពីមានសេចក្តីរាយការណ៍ករណីខាងលើបេះភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗនិងបានបំភ្លឺជំវិញកន្លែងផងដែល។

ក្នុងករណីគ្រោះថាដោយសាការធ្វេសប្រហេសខាងលើនេះបើតាមសំដីសាច់ញាត្តិសពថាគាត់សុំអោយសមត្ថកិច្ចជួយស្រាវជ្រាវរឿងខាងលើនេះផង។

https://www.facebook.com/tnn.com.kh/videos/715942848582240/

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More