Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្រវឹងបើករថយន្តវ៉ាជែងមិនផុតបុករថយន្តមួយគ្រឿងទៀតក្រឡាប់ផ្ញារជើង!

ភ្នំពេញ ៖ បុរសម្នាក់ទើបចេញពីផឹកសុីផ្ទះមិត្តភក្ដិទំនងស្រវឹងខ្លាំងបានបើករថយន្តវ៉ាជែងរថយន្តមួយគ្រឿងទៀតដែលបើកនៅពីមុខរថយន្តរបស់ខ្លួនមិនផុតបណ្ដាលអោយបុកពីក្រោយហើយរថយន្តខ្ទាតទៅបោកនិងរបងស្ថានីយ៍ប្រេងឥន្ធនះក្រឡាប់ផ្ងារជើង តែសំណាងម្ចាស់មិនមានរងរបួស។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង០០នាទីយប់ថ្ងៃទី២៧ខែ មករា ឆ្នាំ២០១៧ ត្រង់ចំនុច មុខស្ថានីយ៍ប្រេងឥន្ធនះ សូគីមិច ស្ថុិតតាមបណ្ដោយផ្លូវម៉ុង ឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភព័តមានពីប្រជាជនដែលនៅម្ដុំនោះដែលឃើញហេតុការណ៍ផ្ទាល់បានអោយដឹងថាមុនពេលកើតហេតុគេឃើញ រថយន្តបង្កមួយគ្រឿងម៉ាកលិចសុីសRX 330 ពណ័ ស្ករពាក់ស្លាកលេខ ភ្នំពេញ 2Y 9507 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បើកក្នុងទិសដៅ ពីកើតមកលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំនុចកើតហេតុរថយន្តបង្កខាងលើបានព្យាយាមបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតម៉ាកលិចសុីសពណ័ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2L -2018បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របទិសគ្នាហើយដោយសារតែវ៉ាមិនផុតដោយសារតែទើសនិងរបាំថ្មពុះចែកទ្រូងផ្លូវដែលនៅនិងខាងឆ្វេងដៃនោះទើបរថយន្តជ្រុលទៅបុកនិងកង់ក្រោយខាងឆ្វេងរថយន្តរងគ្រោះហើយខ្ទាតបោកទៅនិងទ្រូងផ្លូវហើយរថយន្តបានរ៉េចង្កូតទៅបុករបងស្ថានីយ៍ប្រេងឥន្ធនះសូគីមិចបណ្ដាលអោយបាក់ហើយរថយន្តបានក្រឡាប់ផ្ងារជើងតែសំណាងល្អមិនមានការគ្រោះថ្នាក់ដល់អ្នកបើកបរនោះឡើយ។

បើតាមការបញ្ជាក់ពីមិត្តភក្ដិរបស់ម្ចាស់រថយន្តបង្កបានអោយដឹងថាមុនពេលកើតហេតុម្ចាស់រថយន្តបង្កបានផឹកសុីជាមួយគ្នានិងមានមិត្តភក្ដិផ្សេងទៀតហើយក្រោយមកម្ចាស់រថយន្តបង្កស្រវឹងហើយបានឈ្លោះគ្នាជាមួយសង្សាហើយបានបើករថយន្តចេញពីកន្លែង ផឹកសុីមុនគេហើយក្រោយមកក៍ជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ទៅ។

ក្រោយពេលកើតហេតុរថយន្តទាំងសងខាងបានត្រូវសមត្ថកិច្ចចរាចរណ៍រាជធានីបានចុះមកវាស់វែងនិងស្ទូចយករថយន្តទាំងពីរយកទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ ៕

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More