Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បើកទូស័ព្ទដៃមើលរឿងសុិច​ កើតចំណង់ប៉ុនប៉ងរំលោភសេពសន្ថវៈកូនបង្កើតខ្លួនឯង​ ត្រូវប្រពន្ធមកទាន់

បាត់ដំបង៖ នៅព្រឹកនេះ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក​ បានបញ្ជូនខ្លួនជនសង្ស័យករណីប៉ុនប៉ងរំលោភកូនខ្លួនឯងទៅសាលាដំបូងខេត្តបាត់ដំបង​ ដើម្បីផ្តន្ទាទោសតាមច្បាប់​ គួររំលឹកដែរថា នៅថ្ងៃទី២៧.០១.២០១៧​ វេលាម៉ោង០៩និង ០០នាទីព្រឹក​ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ​ សមត្តកិច្ចយើងបានទទួលពាក្យបណ្តឹងពីឈ្មោះ​ ស៊ុយ​ សាវ័ន្ត​ ភេទស្រី​ អាយុ៣១ឆ្នាំ​ រស់នៅភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានមកប្តឹងពីឈ្មោះ​ ហេង​ ម៉ាប់​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ ដែលត្រូវជាប្តីរបស់ខ្លួន ពីករណីប៉ុនប៉ងរំលោភសេពសន្ថវៈកូនខ្លួនឯង​ ឈ្មោះ​ ស្រ៊ាន​ សំណព្វ​ ភេទស្រី​ អាយុ០៩ឆ្នាំ​ នៅថ្ងៃដដែល​ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យខាងលើសួរនាំ​ ថាខ្លួនពិតជាបានប៉ុនប៉ងរំលោភសេពសន្ថវៈកូនខ្លួនឯងពិតប្រាកដមែន​ តែត្រូវប្រពន្ធមកទាន់​ កាលពីថ្ងៃទី២៦.០១.២០១៧​ វេលាម៉ោង២០ៈ០០នាទី នៅនឹងផ្ទះរបស់ខ្លួន
ករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមច្បាប់​ ៕

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More