Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បង្រ្កាបករណីរក្សាទុកដឹកជញ្ជូនឬជួញដូរគ្រឿងញៀនមួយករណីឃាត់មនុស្សចំនួន ០១ នាក់

បាត់ដំបង៖ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧ ក្រោមការចង្អុលណែនាំជាប់ជាប្រចាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានធ្វើការប ង្ក្រា បករណីរក្សាទុកដឹកជញ្ជូនឬជួញដូរគ្រឿងញៀនដោយខុសច្បាប់មួយករណីឃាត់មនុស្សចំនួន ០១នាក់នៅចំ ណុចភូមិអណ្តើក ១១ ឃុំ រស្មីសង្ហាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ជនសង័្សយឈ្មោះ សុខ ហេងទ្រី ហៅ ឆាយភេទប្រុស អាយុ ៣៦ ឆ្នាំរស់នៅភូមិអណ្តើក ១១ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល និងដកហូតបានថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (ម៉ាទឹកកក ICE )ទម្ងន់ ៣.៣៥ ក្រាម ទូរស័ព្ទដៃចំនួន ០១ គ្រឿង អាវុធច្នៃចំនួន ០១ ដើម ជញ្ជីញសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១ កូនកាំបិតចំនួន ០១ កន្រ្តៃចំនួន ០១ និងប្រាក់ចំនួន ២០មុឺនរៀល នេះគឺជាការបញ្ជាក់របស់លោកវរសេនីយ៍ត្រី រស់ លឹមសឺន អធិការរងនៃអធិការដ្ឋាននគរ បាលស្រុករតនមណ្ឌល ។

លោកវរសេនី យ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿ ងញៀននៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានឲ្យដឹងថាជនស័ង្សយខាងលើគឺជាមុខ សញ្ញាដែល នគរបាលកំណត់ និងតាមដានមួយរយៈកន្លងមកហើយ លោកបានបន្តថា ករណីនេះក្រៅពីការខិតខំរបស់នគរ បាល មូលដ្ឋានក៏ជាការរួមចំណែកយ៉ាងធំធេងពីសំណាក់ ប្រជាពលរដ្ឋល្អ ដែលហ៊ានផ្តល់ពត៌មានដល់នគរបាលតាមគ្រប់មធ្យោបាយ ទើបនគរបាលធ្វើ ការបង្រ្កាបបានដោយជោគជ័យ។

លោកវរសេ នីយ៍ឯក កុយ ហៀង ស្នងការរង ទទួលបន្ទុកផែនប្រឆាំងបទ ល្មើស បានឲ្យដឹងថា នៅក្នុងយុទ្ឋនាការ ប្រយុទ្ឋប្រឆាំងគ្រឿងញៀននេះ ឧត្តមសេនីយ៍ ស្នងការបាន បញ្ជាឲ្យគ្រប់អង្គភាពអធិការដ្ឋាននគ របាលក្រុង ស្រុក និងការិយាល័យជំនាញ អនុវត្តដោយព្រមគ្នា ហើយធ្វើក្នុងលក្ខណៈភ្លៀង រលឹម បើទោះបីជនល្មើសក្នុង រូបភាពឬទ្រង់ទ្រាយតូច ធំ យើងត្រូវតែបង្ក្រាបទាំង អស់ ។

លោកនៅតែបន្តធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានព្រម ទាំងអាជ្ញាធរពាក់ព័ន្ឋនៅមូល ដ្ឋានមេ ត្តាចូលរួមផ្តល់ពត៌មានដល់នគរបាលឬរួមសហការណ៍គ្រប់ ពេលវេលាទើបអាចសម្រេចបានជោគជ័យលើករណី នេះ។ បច្ចុប្បន្ននគរបាលកំពុងរៀបចំ សំណុំរឿងបញ្ជូនទៅតុលាការ ខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ ៕

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More