Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឧត្តមសេនីយ៍ ស្រេង ជា ចុះសំណេះសំណាលសួសុខទុក គ្រួសារសម្រាលកូន និងសព ចំនួន ១១គ្រួសារ

ព្រៃវែង៖ នាព្រឺកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៧ ឧត្តមសេនីយ៍ ស្រេង ជា ស្នងការ និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្តឿងរាយ ស្រុកកញ្រ្ចៀច និងសហការី បានចុះសំណេះសំណាលសួសុខទុក គ្រួសារសម្រាលកូន និងសព ចំនួន ១១ គ្រួសារ នាំ យកថវិកាមូល និធិមនុស្សធម៍ សម្តេចក្រឡាហោមស ខេង ។ឧត្តមសេនីយ៍ ស្រេង ជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខពីសំណាក់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានក្រុម ការងារ ថ្នាក់ជាតិ ចុះជួយខេត្តព្រៃវែង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេច តែងតែ ព្រួយបារម្មណ៍ ពីសុខទុក្ខ ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត របស់ពុកម៉ែបងប្អូនជានិច្ច សម្តេចមានការ ព្រួយបារម្មណ៍ បងប្អូនប្រជាពលរដ្ឋ នូវបញ្ហា ការខ្វះខាត បាន ជម្រុញឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេស កម្លាំងនៅមូល ដ្ឋានផ្ទាល់ ឲ្យចុះពិនិត្យមើលពីស្ថានភាព ជាក់ស្តែងនូវកង្វះខាត របស់ បងប្អូន និងជួយដោះស្រាយជូនភ្លាមៗ គ្រប់មធ្យោបាយ ។

បន្ទាប់មក ឧត្តមសេនីយ៍ ស្នងការបានប្រគល់ថវិការមូលនិធិមនុស្សធម៍ សម្តេចក្រឡាហោមស ខេង ជូនដល់គ្រួសារ សម្រាលកូន នៅភូមិដូងវាល ៤គ្រួសារ ភូមិតាណាល២ គ្រួសារភូមិពានាជួរ១គ្រួសារ (សមាជិកស្លាប់)ភូមិពានាផ្សារ៣ គ្រួសារនិងភូមិល្ងើន១ គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិការចំនួន ២០០.០០០រៀល សរុបទឹកប្រាក់់ ២.២០០.០០០រៀល៕

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More