Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក ម៉ា សេរី កំពុងសំរាកព្យាបាលជំងឺមហារីកថ្លើមប្រភេទBធ្ងន់ធ្ងរនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទទួលបានការចុះសួរសុខទុក្ខពីសំណាក់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យទី២៩ ខែមករា ឆ្នាំ២០១៧ នេះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវភេសជ្ជៈ ផ្លែឈើ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោក ម៉ា សេរី ប្រធានផ្នែកកីឡាប្រចាំក្រុមហ៊ុន CBS មានទូរទស្សន៍CTN MyTV CTN​ (International) និងទូរទស្សន៍CNC​ ដែលកំពុងសំរាកព្យាបាលជំងឺមហារីកថ្លើមប្រភេទBធ្ងន់ធ្ងរនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី)
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកជំទាវ​អគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា៖​ ការចុះមកនៅពេលនេះធ្វើឡើងបន្ទាប់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន បានជ្រាប​ និងទទួលព័ត៌មានទាក់ទង​នឹងស្ថានភាពសុខភាពរបស់លោក​ ម៉ា​ សេរី ភ្លាមក៏បានចាត់តាំងរូបលោកជំទាវផ្ទាល់​ និងសហការីចុះមកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌មកជូនដោយផ្ទាល់ដើម្បីបានដឹងពីសុខទុក្ខ​ និងស្ថានភាពនៃជំងឺ។ព្រមទាំងបាននាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងសូមជូនពរអោយលោក​ ម៉ា សេរី ជម្នះបាននូវជំងឺនាពេលនេះ​ ដើម្បីបានបំពេញភារៈកិច្ចផ្នែកកីឡាបំរើជូនទស្សនិកជនទស្សនាបន្តទៀត​ និងដើម្បីជួបជុំផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារឡើងវិញ​ លើសពីនេះទៅទៀតគឺមិនត្រូវអស់សង្ឃឹមនោះទេព្រោះមានការគាំទ្រ​ និងលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារកូន ចៅ មិត្តភក្តិ និងបងប្អូន​ ជាពិសេសពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ និងកាកបាទក្រហមកម្ពុជា​ ដែលបានផ្តល់ជាកម្លាំងចិត្តជាបន្តបន្ទាប់ជាក់ស្តែងដូចជានៅពេលនេះជាដើម។

លោក ម៉ា សេរី និងក្រុមគ្រួសារបានថ្លៃងអំណរគុណ​ និងបានបញ្ជាក់ថាស្ទើរពុំជឿ​នឹងស្ទើរស្រក់ទឹកភ្នែក​ ដែលរូបលោកទទួលបានការយកចិត្តទុក្ខដាក់​ និងការគិតគូរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជានៅពេលនេះ។​ នេះបានបញ្ជាក់អោយឃើញកាន់តែច្បាស់ថាសុខទុក្ខរបស់ប្រជាពលរដ្ឋ​ ក្នុងនោះក៏មានរូបលោកដែរ​ គឺជាសុខទុក្ខរបស់សម្តេចនឹងធ្វើឡើងដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ពណ៌សម្បុរឡើយ។

សូមបញ្ជាក់ថាលោកម៉ា សេរី បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក្នុងរយៈពេល៦ខែចុងក្រោយនេះដោយវិវត្តន៍កាន់តែធ្ងន់ធ្ងរនៅ៤ខែចុងក្រោយ​ និងបានព្យាយាមព្យាបាលជាបន្តបន្ទាប់​ ប៉ុន្តែមិនអាចជាសះស្បើយរហូតបច្ចុប្បន្ននេះបានកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់៣០៤​ ជាន់ទី៣​ អគារព្យាបាលមនុស្សចាស់ព្រះសីហនុរាជ។ហើយជំងឺរបស់លោកម៉ា សេរី​ គឺមហារីកថ្លើមប្រភេទB ប្រម៉ាត់ ក្រពះ​ និងពោះវៀន។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More